ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥
ខេត្តព្រះសីហនុ៖ លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប អមដោយមន្ដ្រីជំនាញ២រូប បានចូលរួមវគ្គបណ្តុះបណ្តាលប្រកាសអន្តរក្រសួងស្តីពី "នីតិវិធីសម្រាប់ផ្តល់ការលើកទឹកចិត្តពន្ធគយ អាករពិសេស និង អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគដែលចុះបញ្ជីនៅ អ.គ.វ.រ.ខ" ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។