មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប ថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ព្រឹក លោក កែវ ហុង
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងមន្ត្រីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តផែនការសកម្មភាពបច្ចុប្បន្នកម្មឆ្នាំ២០២២-២០២៥
តាមប្រព័ន្ធវីដេអូ (Zoom Meeting) ដែលរៀបចំដោយ អគ្គលេខាធិកាដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ) សិក្ខាសាលានេះមានរយៈពេល១ថ្ងៃពេញ ដែលផ្សព្វ ផ្សាយពីខ្លឹមសារផែនការសកម្មភាពបច្ចុប្បន្នកម្ម
ឆ្នាំ២០២២-២០២៥ សម្រាប់ “ ១.យុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈឆ្នាំ២០១៩-២០២៥,
២.យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥,
និង ៣.យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥”
ដើម្បីបញ្ជ្រាបការយល់ដឹង និងបង្កើនប្រសិទ្ធ ភាពនៃការអនុវត្តផែនការសកម្មភាព
ជូនដល់មន្ទីរជំនាញជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ដោយមានការអញ្ជើញចូលរួមពីមន្ទីរជំនាញជុំវិញខេត្ត
សាខាពន្ធដារខេត្ត រតនាគារខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបចំនួនប្រមាណ ៥០ រូប។