ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យពិភាក្សាអំពីនីតិវិធីបច្ចេកទេសក្នុងការរៀបចំគម្រោងចំណូលមិនមែនសារពើពន្ធ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមប្រជុំជាមួយ  ឯកឧត្តមអគ្គលេខា ធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(ក.គ.ម) បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិនិត្យពិភាក្សាអំពីនីតិវិធីបច្ចេកទេសក្នុងការរៀបចំគម្រោងចំណូលមិនមែនសារពើពន្ធ និងរបាយការណ៍អនុវត្តចំណូលមិនមែនសារពើពន្ធរបស់អង្គភាពអនុវត្តចំណូលមិនមែនសារពើពន្ធទាំងទិដ្ឋភាពហិរញ្ញវត្ថុ និងទិដ្ឋ ភាពសមិទ្ធកម្មប្រចាំឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រុមការងារតំណាងអង្គភាពពាក់ព័ន្ធនៅថ្នាក់កណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ទាំង២៥។ កិច្ចប្រជុំនេះមានគោលបំណងជួបពិភាក្សាប្រមូលធាតុចូលបន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធដើម្បី ក.គ.ម មានមូលដ្ឋានគ្រប់គ្រាន់ក្នុងការបូកសរុបគម្រោងចំណូលមិនមែនសារពើពន្ធប្រចាំឆ្នាំ និងរបាយការណ៍ស្ដីពីការអនុវត្តចំណូលមិនមែនសារពើពន្ធ ប្រចាំខែត្រីមាស ឆមាស ៩ខែ និងប្រចាំឆ្នាំ របស់អង្គភាពអនុវត្តចំណូលមិនមែនសារពើពន្ធនៅថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ព័ត៌មានទាក់ទង