ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែមករា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃព្រហស្បត៍ ទី២៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៣ សហវ. ចុះថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២២ ស្តីពីការ អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប និងលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប និងប្រតិភូតំណាងអគ្គនាយកដ្ឋានថវិកនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងក្នុងបរិការណ៏ដែលសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ និងត្រឡាប់ទៅរកភាពប្រកតី បន្ទាប់ពីរាជរដ្ឋាភិបាល, ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី, ទទួលបានជោគជ័យត្រចះត្រចង់ក្នុងការប្រយុទ្ធនឹងការរីករាលនៃជំងឺកូវិដ-១៩ និងក្នុងការគ្រប់គ្រងផលប៉ះពាល់ពីវិបត្តិជំងឺនេះបានយ៉ាតល្អ, ទាំងការពារសុខភាពសាធារណៈ, ការរក្សាលំនឹង សង្គម-សេដ្ឋកិច្ច និងការធានាទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសឡើងវិញចាប់ពីខែវិចិ្ឆកា ឆ្នាំ២០២១ និងបានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ចាប់ផ្តើមវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ ដូច្នេះដើម្បីឱ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ មានដំណើរការប្រកបដោយ ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសម្រេចបានតាមគោលដៅ និងទាន់ពេលវេលារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែបបានប្រជុំផ្សព្វផ្សាយសារាចរណែនាំនេះដែលមានការអញ្ជើញចូលរួមពី,មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត,សាខាពន្ធដារខេត្ត,រតនាគារខេត្ត,និងមន្ទីរជំនាញជុំវិញខេត្ត សុរបចំនួនប្រមាណ ៦០ រូប។

ព័ត៌មានទាក់ទង