ថ្ងៃសុក្រ ៦រោច ខែចេត្រ
ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប ៖ លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
បានដឹកនាំមន្រ្តីរាជការទាំងអស់នៃមន្ទីរ ប្រជុំជាមួយនាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ដឹកនាំដោយលោក ស៊ូ ស៊ីផាណ្ណូ អនុប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើការអនុវត្តន៍និតិវិធីគ្រប់គ្រងបុគ្គលិក និងប្រមូលធាតុចូលដើម្បីរៀបចំប្រព័ន្ធវាយតម្លៃសមិទ្ធកម្មបុគ្គលិក
មន្ត្រីរាជការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
ខេត្តកែប ៖ លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែមីនា និងលើកទិសដៅអនុវត្តខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។ លោកប្រធានមន្ទីរបានណែនាំឲ្យមន្រ្តីជំនាញទាំងអស់ត្រូវ យកចិត្តទុកដាក់ និងខិតខំបំពេញតួនាទីភារិកិច្ចតាមការិយាល័យនីមួយៗ ជាពិសេស ត្រូវជំរុញតាមមន្ទីរជំនាញជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនទាន់បានរៀបចំអាណត្តិនិងឯកសារសម្រាប់បើកផ្តល់បៀវត្សខែមេសា ត្រូវរៀបចំបោះផ្សាយអាណត្តិបើកប្រាក់បៀវត្សប្រចាំខែមេសា មកមន្ទីរសេដ្ឋកិច្ច ឲ្យបានក្នុងសប្តាហ៍ទី១ នៃខែមេសា ឆ្នាំ២០២៥ ។ កិច្ចប្រជុំមានការអញ្ជើញចូលរួម ពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តី និងមន្រ្តីជាប់កិច្ចសន្យា ។
ព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលេីកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ នៅសាលប្រជុំធំសេះសសាលាខេត្ត និងមានការអញ្ជើញចូលរួមពីមន្រ្តីរាជាការទូទាំងខេត្តកែប៕
នារសៀលថ្ងៃពុធ ១៤កេីត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា គ.ស.២០២៥ ម៉ោង ៣:០០នាទី
នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំមុខងារនិងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីការអនុវត្តប្រកាសលេខ៧៥០ សហវ.ប្រក.អល ស្តីពីការកែសម្រួលប្រកាសលេខ៦២៤ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃអង្គភាពថ្នាក់ក្រោមនាយកដ្ឋានក្រោមឱវាទអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការរៀបចំផែនការសកម្មភាព ព្រមទាំងសូចនាករសម្រាប់អនុវត្តមុខងារកែសម្រួលថ្មីស្របតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី លោក លោកស្រី អគ្គលេខាធិការរង, ប្រធាននាយកដ្ឋាន, លោក លោកស្រីតំណាងអគ្គនាយកដ្ឋានគោលនយោបាយ, លោក លោកស្រីប្រធានមន្ទីរសហវ. រាជធានី-ខេត្ត និងក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រសួង។
ខេត្តកែប៖ ពេលរសៀលថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥
លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការគ្រប់គ្រងចំណតជលយានកោះទន្សាយ នៅសាលប្រជុំតូចសាលាខេត្តកែប ។ កិច្ចប្រជុំនេះមានការអញ្ជើញចូល លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរសាធារណៈការខេត្ត លោកអភិបាលរងក្រុងកែប អាជីវកដែលដេញថ្លៃភាស៊ីឆ្នាំ២០២៥ និងអង្គភាពដែលពាក់ព័ន្ធ ។
រសៀលថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥
នៅសាលប្រជុំសាលាក្រុងកែប៖ លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិររញ្ញវត្ថុខេត្តកែប បានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលក្រុងកែប ក្រោមធអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ។
ខេត្តកែប៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមកិច្ចប្រជុំពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅបន្ត ក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរងខេត្ត និងប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរបាលខេត្ត ដំណាង់ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំតូចខេត្តកែប៕
ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការធ្វើបច្ចុប្បន្នភាពកិច្ចសន្យាជួលទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាព លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ៕ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី រដ្ឋបាលក្រុង មន្ទីរជំនាញពាក់ព័ន្ធ និងអាជីករដែលបានទទួលកិច្ចសន្យាជួលទ្រព្យសម្បត្តិរដ្ឋ ។
ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលបានសហការជាមួយប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្ត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ០១៧ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ សម្រាប់មន្ទីរជំនាញជុំវិញខេត្ត ក្រោមអធិបតីភាពលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងជាអភិបាលថវិកា ក្នុងគោលបំណងជម្រុញដល់ អង្គភាព-មន្ទីរជំនាញអនុវត្តថវិកាកម្មវិធីឲ្យបានរលូន ទាន់ពេលវេលា ត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ លើកការគ្រប់គ្រងចំណូល ,ចំណាយ,លទ្ធកម្មសាធារណៈ, គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ។ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ មានគោលដៅគាំទ្រការអនុវត្ត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្ដអាទិភាពគោលនយោបាយសំខាន់ៗ និង វិធានការកែទម្រង់ជាក់ស្ដែងនានា ដែលត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភាឲ្យសម្រេចបាននូវលទ្ធផល ផ្លែផ្កាជាអតិបរមា ដើម្បីឆ្លើយតបទៅនឹងសំណូមពរសេចក្តីត្រូវការ និងការរំពឹងទុករបស់ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត នៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ។ កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីតំណាង រតនាគារខេត្ត សាខាពន្ធដារខេត្ត និងមន្ទីរ ជំនាញជុំវិញខេត្ត សរុបប្រមាណជាង ៥៥រូប ។ កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ ០១៣ សហវ បានបញ្ចាប់នៅម៉ោង ១២:០០ នាទី ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥។
ខេត្តកែប,ព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានរៀបចំផ្សព្វផ្សាយសារាចរណែនាំលេខៈ០១៨ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក កែង ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណងផ្សព្វផ្សយច្បាប់ស្តីពីការអនុវត្ត ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យបានទាន់ពេលវេលា ត្រឹមត្រូវតាមច្បាប់ថវិកាឆ្នាំ២០២៥។ និងមានការអញ្ជើញចូលរួមពីតំណាង រតនាគារខេត្ត សាខាពន្ធដារខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរសុខាភិបាលខេត្ត នាយកទីចាត់ការហិរញ្ញវត្ថុខេត្ត និងរដ្ឋបាលឃុំ សង្កាត់ នៃរដ្ឋបាលខេត្តកែប សរុបប្រមាណ ៣៥នាក់ ។
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមពិធីសន្និបាតបូកសរុបលទ្ធផលការងារអនុវត្តប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកែប ដែលមានរយៈពេលថ្ងៃពេញ ក្នុងពិធីបើកសន្និបាតបូលសរុបលទ្ធផលការងារអនុវត្តក្នុងឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប និងមានការអញ្ជើញចូលរួមពី កងកំលាំងទាំងបីប្រភេទ មន្ទីរ-អង្គភាពជុំវិញ្ញខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ។
ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ដប់បួនរសៀល ប្រតិភូសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចុះធ្វើសវនកម្មការអនុវត្តការងារក្នុងឆ្នាំ២០២៣ នៅខេត្តកែប និងបើកកិច្ចប្រជុំដំបូងដើម្បីពិភាក្សាលើការងារសវនកម្មនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប ដឹកនាំដោយលោក លី សុសៃយាន្ត ប្រធានប្រតិភូសវនកម្មផ្ទៃក្នុង និងលោក ទាង វណ្ណារ៉ា ជាអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប តំណាងលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក លោកស្រី ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីជំនាញ។
ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៧៨ ត្រូវនឹងថ្ងៃទី ២៦ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប.
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប បានរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៥ ទូទាំងខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការដេញថ្លៃភាស៊ីខេត្ត និងការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន២រូប លោកនាយករដ្ឋបាលខេត្ត សាខាពន្ធដារខេត្ត រតនាគារខេត្ត នាយកទីចាត់ការហិរញ្ញវត្ថុខេត្ត រដ្ឋបាលក្រុង សហគម៏កោះទន្សាយ រដ្ឋបាលសង្កាត់ព្រៃធំ រដ្ឋបាលសង្កាត់កែប មន្ទីរជំនាញដែលពាក់ពន្ធ និងអាជីករដែលបានដាក់ពាក្យចូលរួម ដេញថ្លៃ សរុបប្រមាណចំនួន ៤៥ រូប ។
សម្រាប់អាជីវកម្មដែលបានដាក់ឲ្យដេញថ្លៃសម្រាប់ឆ្នាំ២០២៥នោះមានចំនួន៣កន្លែង ដូចខាងក្រោម៖ ១.ភាស៊ីផ្សារកែប, ២.ភាស៊ីផ្សារសេះស, ៣.ភាស៊ីផែកែបកោះទន្សាយ ។ ការដេញថ្លៃភាស៊ីសម្រាប់អាជីកម្មឆ្នាំ ២០២៥ នេះបានបញ្ចាប់ដោយជោគជ័យ និងពុំមានការតវ៉ា ពីអាជីករដែលបានដាក់ពាក្យចូលរួមដេញថ្លៃនោះទេ
ជាចុងបញ្ចាប់ ឯកឧត្តមបណ្ឌិតអភិបាលនៃគណៈអភិបាលខេត្ត បានណែនាំឲ្យអាជីករដែលដេញថ្លៃភាស៊ីបានយក ចិត្តទុកដាក់អនុវត្តតាមសៀវភៅបន្ទុក និងគ្រប់គ្រងសំរាមទៅទីតាំងរបស់ខ្លូនដែលដេញបានឲ្យបានស្អាត សម្រាប់ ទូកទេសចរណ៍ត្រូវបំពាក់អាវពងសុវត្ថភាពថ្មីៗគ្រប់ចំនួន ទូកត្រូវតែស្អាត ដើម្បីឲ្យភ្ញៀវទេសចរណ៍ដែលមកជិះ ទៅលេងកោះទន្សាយមានសុវត្ថភាព ។ ការដាក់ដេញថ្លៃភាស៊ីបានបញ្ចាប់នៅម៉ោង ១១:៣០នាទី ថ្ងៃទី ២២ ខែវិចិ្ឆកា ឆ្នាំ២០២៤ ។
ថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៧ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ០១៤ សហវ ស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក អ៊ឺម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ។ ក្នុងកិច្ចប្រជុំនោះបានចាប់ផ្តើមវេលាម៉ោង ៨ៈ០០ នាទីព្រឹក លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរាយរបាយការណ៏អនុវត្តថវិការយៈពេល៩ខែ ក្នុងឆ្នាំ២០២៤ ជូនលោកប្រធានអង្គប្រជុំ លោកប្រធាមន្ទីរ ក៏បានបន្តលើកឡើងអំពីបញ្ហាប្រឈាម ដែលបានអនុវត្តកន្លែងមក និងបានណែនាំដល់មន្រ្តីជំនាញទាំងអស់នៃរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវខិតខំយកចិត្តទុកដាក់ស្តាប់បទបង្ហាញរបស់ លោក តេង ហុកស៊ឺ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ពីសារាចរណែនាំលេខៈ០១៤ ដើម្បីឲ្យការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបចំណូល ចំណាយថវិកា បានត្រឹមត្រូវ និងទាន់ពេលវេលាកំណត់តាមសារាចរណែនាំលេខៈ០១៤ ។ កិច្ចប្រជុំផ្សព្វផ្សាយខាងលើមានការអញ្ជើញចូលរួមពី រតនាគារខេត្ត មន្ទីរសុខាភិបាល ទីចាត់ការហិរញ្ញវត្ថុខេត្ត អង្គភាណលទ្ធកម្មខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណ ៤៧ រូប និងបានបញ្ជាប់នៅវេលាម៉ោង ១១ៈ៣០ នាទីព្រឹក ។
ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប វេលាម៉ោង ៨ៈ៣០ នាទីព្រឹក។
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការបិទបញ្ជីចំណូល_ចំណាយថវិកា និងការធ្វើរបាយការណ៏បូកសរុបអនុវត្តចំណូល_ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពីមន្ទីរជំនាញជុំវិញខេត្ត រតនាគារខេត្ត សាខាពន្ធដារខេត្ត និងសាលាដំបូងខេត្ត ប្រមាណជា ៦០ រូប ។ កិច្ចប្រជុំនេះបានបញ្ចប់នៅវេលាម៉ោង១១ៈ៣០នាទីព្រឹក ។
ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ របស់រដ្ឋបាលខេត្តកែប ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលាប្រជុំសេះស ។
ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤
លោក អ៊ង បាវ ប្រធានការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាមន្រ្តីបង្គោលបណ្ណសារ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប តំណាង លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមកម្មវិធីផ្សព្វផ្សាយនិងដាក់ឱ្យដំណើរការជាផ្លូវការ “ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណសារ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគារ Angkor Paradise ខេត្តសៀមរាប នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤។
ថ្ងៃពុធ ៦ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងលោកអនុប្រធានមន្ទីរ ៣រូប បានចូលរួម វេទិកាថ្នាក់ខេត្ត ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំធំសេះស សាលាខេត្តកែប។
វេទិកាថ្នាក់ខេត្តនេះមានរយៈពេល២ថ្ងៃពេញ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត , លោក លោកស្រី គណៈអភិបាលខេត្ត , លោក លោកស្រីប្រធានមន្ទីរជំនាញ លោកអភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ កងកំលាំងទាំង៣ប្រភេទ និងមន្រ្តីរាជការចុះឱ្យរដ្ឋបាលខេត្តកែប ។
នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៩.០០នាទីព្រឹក នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានសហការជាមួយក្រុមការងារ
ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនរគរបាលខេត្តកែប បានធ្វើតេស្តស្វែងរកសារធាតុញៀនតាមទឹកមូត្រជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា សរុប ១៨នាក់ (ស្រី ០៧នាក់)។ ជាលទ្ធផលថ្នាក់
ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា សរុប ១៨នាក់ អវិជ្ជមាន១៨នាក់ (ស្រី ០៧នាក់) ។
នាព្រឹកថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងសហការីបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស TWG ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video Conference ។
នាព្រឹកថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា តាមប្រព័ន្ធ Zoom នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប .ដើម្បីពិនិត្យ និងពិភាក្សាលើគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្តសាធារណៈ លើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ព្រឹកម៉ោង០៩ :00 ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២៤
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងសហការីទាំអស់នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តិកែប ចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សា លើរបាយការណ៏សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធវីដេអូ Conference នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ។
ព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍
ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប.
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំតារាងកើនឡើងនិងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ និងជំរុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុជាទ្រព្យសម្បត្តិរដ្ឋទូទាំងខេត្តកែប ក្រោមអធិបតីភាព លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និង ឯកឧត្តម សុខ ធី ប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងជាប្រធានប្រតិភូ ។ កិច្ចប្រជុំនេះមានរយៈមួយថ្ងៃពេញ និងមានការអញ្ជើញចូលរួមពីតំណាង ក្រសួង-ស្ថាប័ន រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញ ប្រមាណ ៨០ រូប ។
ព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍
ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានដឹកនាំមន្ត្រីរាជការចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ZOOM ស្តីពីការបំពេញទម្រង់របាយការណ៍ និងតារាងឧបសម្ព័ន្ធការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានរយៈពេលមួយថ្ងៃពេញនៅបន្ទប់ប្រជុំរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ។
នារសៀលថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក កែវ ហុង
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមកិច្ចប្រជុំ ពិនិត្យពិភាក្សាលើការងារពិនិត្យឡើងវិញនិងការវិភាគមុខងារ
ដឹកនាំដោយ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ
និងជាប្រធានក្រុមការងារវិភាគមុខងារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម
លោកជំទាវ ជាថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួង
ដែលជាសមាសភាពក្រុមការងារវិភាគមុខងារក្រសួងសេដ្ខកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវ
តឹក កុស្សនា អគ្គលេខាធិការរង នៃ
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងលោក
លោកស្រីតំណាងក្រសួងមុខងារសាធារណៈ ទទួលបន្ទុកការងារពិនិត្យឡើងវិញ
និងវិភាគមុខងាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម លោកជំទាវ លោក លោកស្រី
ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសនៃគ្រប់អង្គភាពក្រោមឱវាទ
និងក្រោមអាណាព្យាបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤, នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ,
លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត
សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង លោក កែវ
ហុង
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមសិក្ខាសាលាវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ
ក្នុងក្របខ័ណ្ឌផែនការកសាងសមត្ថភាព
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាលហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.), តំណាងឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(កសហវ.) និងជាអគ្គលេខាធិការរង នៃអ.គ.ហ. និងឯកឧត្តម រស់ សីលវ៉ា,
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃអ.គ.ហ., ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ និងលោក លោកស្រី ដែលអញ្ជើញជាតំណាងមន្ទីរ សហវ. រាជធានី-ខេត្តទាំង២៥ ប្រមាណ ១២០នាក់។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងចំនួន២ថ្ងៃក្នុងគោលបំណងបង្កើនការយល់ដឹងនិងពង្រឹងសមត្ថភាពបន្ថែម ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានី-ខេត្ត ក្នុងការបំពេញមុខងារពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាពក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែបបានរៀបចំកិច្ចប្រជុំកំណត់តម្លៃមូលដ្ឋានភាស៊ីសម្រាប់ដេញថ្លៃអាជីវកម្មឆ្នាំ២០២៥ ទូទាំងខេត្តកែប ក្រោមអធិបតី ភាព លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូល រួមពី រដ្ឋបាលក្រុង ស្រុក រដ្ឋបាលសង្កាត់កែប មន្ទីរជំនាញដែលពាក់ព័ន្ធ ប្រមាណជា ៣០ នាក់ ។
ព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប .
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងសហការីទាំងអស់ បានទទួលគណៈប្រតិភូនាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធមុខងារភារកិច្ចមន្រ្តីរាជការ, ការគ្រប់គ្រង និងប្រើប្រាស់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា និងពិនិត្យ យន្តការវាយតម្លៃសមិទ្ធកម្មមន្រ្តីដែលបានទទួលប្រាក់លើកទឹកចិត្ត និងផ្សព្វផ្សាយណែនាំ អនុវត្តលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័ន្ធការគ្រប់គ្រង បុគ្គលិករបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ។
ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមកិច្ចប្រជុំសម្របសម្រួលលើការធ្វើអាជីវកម្មភាស៊ីចំណតជលយានផែកែប-កោះទន្សាយ សម្រាប់អាជីវកម្មឆ្នាំ២០២៤ ខែមិថុនា ឆ្នាំ២០២៤ វេលា ម៉ោង ៨:៣០នាទីព្រឹក នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ក្រោមអធិបតីភាព លោក អ៊ុម បញ្ញារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតអភិបាលខេត្តកែប ។ សមាសភាពអ្នកចូលរួម លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ,លោកអភិបាលស្តីទីនៃគណៈអភិបាលក្រុងកែប,ម្ចាស់ទូកស្ទូចត្រី ទេសចរណ៍ ដែលបានចុះបញ្ជីរួច , ប្រជាពលរដ្ឋបាលដែលបានលក់ដូរនៅលើផែរកោះទន្សាយ និងម្ចាស់ភាស៊ីផែកោះទន្សាយដែលបានដេញថ្លៃបានក្នុងឆ្នាំ២០២៤។ កិច្ចប្រជុំបានបញ្ចាប់នៅម៉ោង១១ៈ៥០នាទីព្រឹកថ្ងៃដដែល។
,រាជធានីភ្នំពេញ ,ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលាជាតិគយ.
---------
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប រួមទាំងមន្រ្តីជំនាញ រដ្ឋបាលខេត្តកែប រដ្ឋបាលក្រុងកែប បានចូលរួមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ផ្តើមយុទ្ធនាការបណ្តុះបណ្តាល “ការប្រើប្រាស់ FMIS ជំនាន់ថ្មី ” ជូនដល់មន្រ្តីជំនាញអ្នកប្រើប្រាស់ FMIS ជាង ២០០០ នាក់ នៅគ្រប់ការដ្ឋានដែលប្រើប្រាស់ FMIS ។ ដែលបានប្រព្រឹត្តិទៅនៅសាលាជាតិគយ នាថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាប សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា ក្នុងគោលដៅធ្វើទំនើបកម្ម និង ដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាននៅលើសកលលោក, ក្រុមការងារបានគិតគូរ និង រៀបចំនូវផែនការកែលម្អប្រព័ន្ធរបស់យើង តាមរយៈការដំឡើងជំនាន់របស់ FMIS មកជាជំនាន់ថ្មីចុងក្រោយ ក្នុងឆ្នាំ ២០២៤ ដោយបានចាប់អនុវត្តផែនការ តាំងពីត្រីមាសទី ៣ ឆ្នាំ ២០២៣ គួបផ្សំជាមួយនឹងការពង្រឹងផ្នែកហេដ្ឋារចនាសម័្ពន្ធបច្ចេកវិទ្យាព័ត៌មាន និង ប្រព័ន្ធការពារសុវត្ថិភាព របស់ FMIS ។
ថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោច ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានផ្សព្វផ្សាយសារាចរ ០៦ សរ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក អ៊ឹម បញ្ញារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អនុវត្តតាមផែនការសកម្មភាពរបស់មន្ទីរ ផ្សព្វផ្សាយណែនាំដល់មន្ទីរ-អង្គភាព ជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ឲ្យបានទាន់ពេលវេលា ដោយផ្អែកលើក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមឆ្នាំ ២០២៥ -២០២៧ និងក្របខ័ណ្ឌ ថវិការយៈពេលមធ្យមឆ្នាំ ២០២៥-២០២៧ ដែលបានកំណត់, សារាចរស្តីពីការៀបចំផែនការ យុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ ២០២៥ ត្រូវបានដាក់ចេញ ដើម្បីផ្តល់មគ្គុទ្ទេសបច្ចេកទេសគន្លឹះៗ និងការណែនាំពាក់ព័ន្ធដល់គ្រប់ក្រសួង-ស្ថាប័ន, មន្ទីរជំនាញ រាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលស្ថិតក្រោមក្រសួង-ស្ថាប័ននីមួយៗ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោម ជាតិ (សម្រាប់ការរៀបចំថវិកាពាក់ព័ន្ធនឹងមុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និង វិស័យអប់រំ) ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា (៣ឆ្នាំរំកិល) ឆ្នាំ២០២៥-២០២៧ និងលើកគម្រោងថវិកាឆ្នាំ ២០២៥។ កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត រតនាគារខេត្ត សាខាពន្ធដារខេត្ត ការិយាល័យអប់រំក្រុង ស្រុក មន្ទីរសុខាភិបាលខេត្ត សរុបប្រមាណ ៦៥ រូប ។
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យាទាំងអស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនៅគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងជាប្រវត្តិសាស្រនៅកម្ពុជា និងផ្តល់ប្រយោជន៍មហាសាល ជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាវពិសេសលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ ។
ខេត្តកែប, ព្រឹកថ្ងៃសុក្រ ៣ កើត
ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤
លោក ទាង វណ្ណារ៉ា
អនុប្រធានស្តីទីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តំណាងលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយពីការយល់ដឹងអំពីច្បាប់
និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារថ្មី ក្រោមអធិបតីភាពលោក អ៊ឹម បញ្ញារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង ឯកឧត្តមបណ្ឌិត
សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ
និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ នៃអគ្គនាយកដ្ឋានពន្ធដារ នៅ សណ្ឋាគារសង្គហៈមិត្ត។
សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីសាខាពន្ធដារខេត្តកែប ខេត្តកំពត ខេត្តកោះកុង
ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ មន្រ្តីរាជការនៃមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មក្នុងខេត្តកែប
។ សិក្ខាសាលានេះបានបញ្ចាប់នៅម៉ោង ១២ :៣០ នាទីរសៀលថ្ងៃដដែល។
ព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤
មន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែបបានជួបប្រជុំជាមួយក្រុមការងារនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងជាលេខាធិការដ្ឋានក្រុមការងារបច្ចេកទេស ក.ប.ព. នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចុះពិនិត្យលទ្ធភាពពង្រឹងការគាំទ្រ និងការផ្តល់សេវាបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងធ្វើការថែទាំឧបករណ៍សម្ភារប្រព័ន្ធសន្និសីទវីដេអូ និងធ្វើការបញ្ញាបការយល់ដឹងស្តីពីការប្រើប្រាស់ពីគន្លឹះ សុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាននិងឌីជីថលជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង២៥ ។ បន្ទាប់ពីបានប្រជុំរួចក្រុមការងារទៅត្រួតពិនិត្យ បន្ទប់ប្រព័ន្ធ FMIS និងពិនិត្យឧបករណ៏សម្ភារផ្សេងៗតាមការិយាល័យ ដែលមានបញ្ហាតាមការស្នើសុំរបស់មន្រ្តីជំនាញរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងបញ្ចាប់ការត្រួតពិនិត្យវេលាម៉ោងប្រមាណ ១១ៈ៣០ នាទីព្រឹកថ្ងៃដដែរ។
វេលាម៉ោង២ៈ០០នាទីរសៀលថ្ងៃព្រហសតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ច និហិរញ្ញ្ញវត្ថុខេត្តកែប
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានទទួលក្រុមការងារ FMIS ដែលបានចុះមកត្រួតពិនិត្យលើឧបករណ៍ប្រព័ន្ធ FMIS របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងបានជួបប្រជុំជាមួយមន្រ្តីជំនាញទាំងអស់របស់ការិយាល័យជំនាញដែលជាUser ប្រើប្រាស់ប្រព័ន្ធ FMIS ។ ក្នុងកិច្ចប្រជុំនោះក្រុមការងារបានសាកសួរទៅមន្រ្តីជំនាញទាំង អស់អំពីការប្រើប្រាស់ប្រព័ន្ធ FMIS និងបញ្ហាប្រឈមដែលបានជួបពេលអនុវត្តការងារប្រចាំថ្ងៃ បន្ទប់ពីបានសាកសួររួចហើយក្រុមការងារ FMIS បានចុះត្រួតពិនិត្យកុំព្យូរទ័រ ប្រព័ន្ធ FMIS របស់មន្ទីរទាំងអស់ ដែលមានបញ្ហាក្នុងកុំព្យូរទ័ររបស់មន្រ្តីជំនាញដែលអនុវត្តការងារប្រចាំថ្ងៃ។
វេលាម៉ោង៨ៈ៣០នាទីព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ច និហិរញ្ញ្ញវត្ថុខេត្តកែប
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ដឹកនាំដោយលោក ទាង វណ្ណារ៉ា អនុប្រធានស្តីទី តំណាងលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានទទួលប្រតិភូអាជ្ញាធរសវនកម្មជាតិដែលបានចុះធ្វើសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងចំណូល ចំណាយថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប សម្រាប់ការិយបរិចេ្ឆទឆ្នាំ២០២៣ និងឆ្នាំពាក់ព័ន្ធ ។
វេលាម៉ោង ២ៈ៣០នាទីរសៀល ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ។
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានដឺកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំខែមេសា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែឧសភា ឆ្នាំ២០២៤ ។ លោកប្រធានមន្ទីរបានឲ្យការិយាល័យជំនាញទាំងអស់លើកអំពីបញ្ហាប្រឈមដែលអនុវត្ត កនុងខែមេសា ដើម្បីរកដំណោះស្រាយ និងជំរុញការអនុវត្តបន្តក្នុងខែឧសភា ។ ក្នុងនោះលោកប្រធានមន្ទីរក៏បានណែនាំដល់ការិយាល័យជំនាញ បន្តយកចិត្តទុកដាក់លើការងារបើកផ្តល់បៀវត្សប្រចាំខែរបស់អង្គភាពទាំងអស់របស់ខេត្តកែប ឲ្យបានទាន់ពេលវេលាតាមសារាចរណែនាំរបស់ក្រសួង ក៏ដូចការណែនាំរបស់រាជរដ្ឋាភិបាល ។ កិច្ចប្រជុំនេះមានការចូលរួមពី លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីទាំងអស់របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ។ កិច្ចប្រជុំបានបញ្ចាប់នៅវេលាម៉ោង ៥ៈ២០នាទីល្ងាច។
នាព្រឹកថ្ងៃអង្គារ
១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤
វេលាម៉ោង ០៩:០០នាទី នៅសាលាជាតិគយ រាជធានីភ្នំពេញ, លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប បានចូលរួម “ពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត
បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានកិត្តិយសសមាគម និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ
ជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន
និងសមាជិកក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ និងលោក លោកស្រី
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត និងនិវត្តជននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
សរុបមានអ្នកចូលរួមប្រមាណ ៥៥០រូប។
នាថ្ងៃទី១ -២ ខែមេសា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ,
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
រួមទាំងមន្រ្តីជំនាញបានចូលរួម សិក្ខាសាលាស្ដីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថវិកា និងមន្រ្តីនៃអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់អគ្គលេខាធិការដ្ឋាន។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង
បង្កើនសមត្ថភាព , ការយល់ដឹងរបស់អង្គភាពថវិកា និងត្រៀមសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៥ របស់ក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យបានទាន់ពេលវេលា។ បន្ទាប់ពីដំណើរការអស់រយៈពេល២ថ្ងៃ
ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន
បានធ្វើការបូកសរុបនិងបិទបញ្ចប់សិក្ខាសាលានេះតាមរបៀបវារៈដែលបានគ្រោងទុក។
ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងមន្រ្តីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ប្រកាសស្តីពីការដាក់ឲ្យអនុវត្តស្តង់ដាគណនេយ្យសាធារណៈកម្ពុជា លេខ ៩ ស្តីពីចំណូលពីប្រតិបត្តិការដោះដូរ និង លេខ ២៣ ស្តីពីចំណូលពីប្រតិបត្តិការមិនដោះដូរ" និង "កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងស្តង់ដាគណនេយ្យសាធារណៈកម្ពុជា លេខ ១ ស្តីពី ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ លេខ ២ ស្តីពី របាយការណ៍លំហូរសាច់ប្រាក់ និង លេខ ១២ ស្តីពី សន្និធិ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាអាជ្ញាធររសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ។
សិក្ខាសាលានេះក៍មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ និង ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិង សវនកម្ម ព្រមទាំងវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ ដែលជាតំណាងមកពី ក្រសួង-ស្ថាប័នរដ្ឋ, មន្ទីរសេដ្ឋកិច្ច និងរតនាគារទាំង ២៥ រាជធានី-ខេត្ត សរុបចំនួនប្រមាណ ២០០ នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ញាបការយល់ដឹងជូនដល់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ មន្ទីរជំនាញរាជធានីខេត្ត និងអង្គភាពសាធារណៈប្រហាក់ប្រហែលអំពីខ្លឹមសារនៃ “ប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ ដាគណនេយ្យសាធារណៈកម្ពុជា លេខ ៩ ស្តីពីចំណូលពីប្រតិបត្តិការដោះដូរ និង លេខ ២៣ ស្តីពីចំណូលពីប្រតិបត្តិការ មិនដោះដូរ” ដែលបានអនុម័តដាក់ឱ្យប្រើដោយប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ និងដើម្បីពិគ្រោះយោបល់លើ សេចក្តីព្រាងស្តងដាគណនេយ្យ សាធារណៈកម្ពុជា លេខ ១ ស្តីពី “ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ”, លេខ ២ ស្តីពី “របាយការណ៍លំហូរសាច់ប្រាក់” និង លេខ ១២ ស្តីពី “សន្និធិ”។
នាព្រឹក ថ្ងៃពុធ ៣ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤
ខេត្តកែប៖ លោក រស់ វណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន នៃ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ (អ.ទ.ច) និងលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិធានការ និងនីតិវិធីលម្អិត នៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងជំរុញការរៀបចំតារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៣ ជូនដល់មន្ទីរអង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។
គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយនេះដើម្បីធានាការគ្រប់ទ្រព្យសម្បត្តិរដ្ឋ និងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពប្រើប្រាស់ថ្នាក់មូលដ្ឋាន ប្រកបដោយប្រសិទ្ធ តម្លាភាព និងគណនេយ្យ។
ក្នុងឱកាសនោះដែរ ប្រធានអង្គប្រជុំ និងគ្រូបង្គោលនៃ អ.ទ.ច បានបង្ហាញអំពី ១). ទម្រង់បែបបទនីតិវិធីក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ,២). វិធានការ និងនីតិវិធីលម្អិត នៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាពប្រើប្រាស់នៃថ្នាក់មូលដ្ឋាន។
កិច្ចប្រជុំនេះមានសមាសភាពអញ្ជើញចូលរួចពី អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ , មន្ទីរអង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តកែប សរុបចំនួន ៧៩ រូប។
ថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប។
លោក កែវ ហុង
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងប្រធានក្រុមលទ្ធកម្ម បានបើកណើពិគ្រោះថ្លៃប្រេងឥន្ធនៈសម្រាប់ឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ដែលមានក្រុមហ៊ុនចំនួន៣
បានចូលរួមដាក់ពាក្យចូលរួមពិគ្រោះថ្លៃប្រេងឥន្ធនៈឆ្នាំ២០២៤ សម្រាប់ផ្គត់ផ្គង់ប្រេង ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ១.ក្រុមហ៊ុនសុខគង់ អារហ័ណ នីហ័រណ
, ២.ក្រុមហ៊ុនកម្ពុជាតេលា , ៣.ក្រុមហ៊ុន ហ៊ុយ ស្រាង ការបើសំណើពិគ្រោះថ្លៃប្រេងបានប្រព្រឹត្តិទៅតាមនិតិវិធីលទ្ធកម្មសាធារណៈ
ដែលក្រុមហ៊ុន ទាំង៣ បានចាត់តំណាងមកចូលផ្ទាល់ជាមួយក្រុមលទ្ធកម្មរបស់មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប ។ កិច្ចប្រជុំបានបញ្ចប់នៅម៉ោង១០:៣០នាទីព្រឹកថ្ងៃដដែរ ។
នាព្រឹកថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤
នៅសណ្ឋាគារ សុខាភ្នំពេញ, លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានអញ្ជេីញចូលរួមពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុត របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងសុន្ទរកថាបិទ និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជាទិសដៅក្នុងការអនុវត្ដក្នុងឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់។ ពិធីនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល, ឯកឧត្ដម លោកជំទាវ រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ពីគ្រប់ក្រសួង-ស្ថាប័ន, ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប, អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត, ដៃគូអភិវឌ្ឍន៍, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។
នាថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ព.ស. ឆ្នាំ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤
នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី, លោក
កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប
បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣
នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
ក្រោមអធិបតីភាព ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ
និងជាប្រធាន គ.ហ.ស.។
ក្នុងកិច្ចប្រជុំនេះ
មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល, ឯកឧត្ដម
ឌ្រីសម៉ាន់ អីហ្គោរ៍ (Diesmans Igor) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប
និងជាតំណាងដៃគូអភិវឌ្ឍន៍, ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ
និងមន្ត្រីរាជការ នៃក្រសួង-ស្ថាប័ន , ដៃគូអភិវឌ្ឍន៍, ឯកឧត្ដម លោកជំទាវ អភិបាល
នៃគណៈអភិបាលរាជធានី-ខេត្ដ, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។
ព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមកិច្ចប្រជុំពិភាក្សាការងារលើវិស័យព័ត៌មាន និងបណ្តាញសង្គម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារព័ត៌មាន និងបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕
ព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលបានសហការជាមួយប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្ត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ សម្រាប់មន្ទីរជំនាញជុំវិញខេត្ត ក្រោមអធិបតីភាពលោក អ៊ឹម បញ្ញារិទិ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។ ក្នុងគោលបំណងជម្រុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាព-ជំនាញអនុវត្តថវិកាកម្មវិធីឲ្យបានរលូន ទាន់ពេលវេលា ត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ លើកការគ្រប់គ្រងចំណូល ,ចំណាយ,លទ្ធកម្មសាធារណៈ, គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ។ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ មានគោលដៅគាំទ្រការអនុវត្ត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្ដអាទិភាពគោលនយោបាយសំខាន់ៗ និង វិធានការកែទម្រង់ជាក់ស្ដែងនានា ដែលត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភាឲ្យសម្រេចបាននូវលទ្ធផល ផ្លែផ្កាជាអតិបរមា ដើម្បីឆ្លើយតបទៅនឹងសំណូមពរសេចក្តីត្រូវការ និងការរំពឹងទុករបស់ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត នៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ។ កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីតំណាង រតនាគារខេត្ត សាខាពន្ធដារខេត្ត និងមន្ទីរ ជំនាញជុំវិញខេត្ត សរុបប្រមាណជាង ៥៥រូប ។ កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ ០១៣ សហវ បានបញ្ចាប់នៅម៉ោង ១២:០០ នាទី ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤។
ខេត្តកែប, រសៀលថ្ងៃព្រហស្បតិ៍ ៨ កើតខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.
២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប
បានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាការងារ ផលប៉ះពាល់នៃការអនុវត្តគម្រោង
របស់ក្រុហ៊ុនសាង សង់ចំណតជលយាន(កំពង់ផែសេះស) ស្ថិតនៅភូមិអូរក្រសារ
សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ក្រោមការដឹកនាំរបស់លោក ហ៊ួរ មិថុនា អភិបាលរងនៃ គណ:អភិបាលខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អភិបាលនៃគណ:អភិបាលខេត្តកែប។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក
លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងតំណាងភាគីក្រុមហ៊ុន
ផងដែរ។
ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប
និងសហការីទាំងអស់បានចូលកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យលើការរៀបចំឯកសារវិភាគមុខងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដំណាក់កាលទី១ តាមរយៈប្រព័ន្ធ Online Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ខេត្តកែប,ព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤
មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប បានរៀបចំផ្សព្វផ្សាយសារាចរណែនាំលេខៈ០១៤ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព
លោក អ៊ឹម បញ្ញារិទិ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សោម
ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណងផ្សព្វផ្សយច្បាប់ស្តីពីការអនុវត្ត
ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យបានទាន់ពេលវេលា ត្រឹមត្រូវតាមច្បាប់ថវិកាឆ្នាំ២០២៤។
និងមានការអញ្ជើញចូលរួមពីតំណាង រតនាគារខេត្ត សាខាពន្ធដារខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរសុខាភិបាលខេត្ត
នាយកទីចាត់ការហិរញ្ញវត្ថុខេត្ត និងរដ្ឋបាលឃុំ សង្កាត់ នៃរដ្ឋបាលខេត្តកែប សរុបប្រមាណ
៣៥នាក់ ។
ខេត្តកែប៖ព្រឹកថ្ងៃព្រហស្បតិ៍
៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤
លោក កែវ ហុង
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅ សាលប្រជុំសេះសសាលាខេត្ត ។ ដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្ត
ទៅនឹងផែនការប្រចាំឆ្នាំ ព្រមទាំងពិនិត្យបញ្ហាប្រឈនានា និងពិភាក្សារកដំណោះស្រាយឆ្លើយតបបានសមស្រប
និងដោយមានការឯកភាពពី ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប
។ ពិធីសន្និបាទ បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤
មានរយៈពេល២ថ្ងៃពេញចាប់ពីថ្ងៃទី ០៤ -០៥ ខែមករា ឆ្នាំ២០២៤ និងពិធីបទប្រព្រឹត្ត ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
ឯកឧត្តម សាយ សំអាល់ ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម
និងសំណង់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប។
ខេត្តកែប៖ព្រឹកថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
អបអរសាទរទូក *ហិរញ្ញសែនជ័យបារមីខេត្តកែប* ជ័យលាភីលេខ១ ឆ្នាំ២០២៣ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ក្នុងពិធីអុំទូកផ្កាចារសមុទ្រ ដើម្បីអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ឆ្នាំ២០២៣ ឈាន ចូលឆ្នាំ២០២៤ និងអបអរសាទរខួបលើកទី៤៥ នៃទិវាបុណ្យជាតិជ័យជម្នះ៧មករា( ១៩៧៩-៧មករា ២០២៤) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង លោកជំទាវ ស ម៉ាលីដា សោមពិសិដ្ឋ, ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប, ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មារទី៨ព្រឹទ្ធសភា ដែលរៀបចំដោយរដ្ឋបាលខេត្តកែប។
ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីបំផុសការចូលរួម
ថែរក្សាប្រពៃណី វប្បធម៌
ទំនៀមទម្លាប់ដ៏ផូរផង់របស់ ជាតិ និង
បង្កលក្ខណៈសប្បាយរីករាយជូន បងប្អូនប្រជាពលរដ្ឋ
ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកសម្រាក លម្ហែ នៅខេត្តកែប។
ខេត្តកែប៖ព្រឹកថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣
ពិធីបង្ហើរខ្លែងខ្មែរ
អបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ឆ្នាំ២០២៣ ឈានចូលឆ្នាំ២០២៤ និងអបអរសាទរ ខួបលើកទី៤៥ នៃទិវាបុណ្យជាតិជ័យជម្នះ៧មករា(១៩៧៩-៧មករា ២០២៤) នៅឆ្នេរថ្មីផ្សារក្តាមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
ឯឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ស ម៉ាលីដា សោមពិសិដ្ឋ
៕
ថ្ងៃច័ន្ទ ១៣កើត ខែមិគសិរ
ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣
នៅសណ្ឋាគារ សាន់ & មូន
រីវើសាយ, លោក សេន សិទ្ធិថា មន្ដ្រីនៃមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមពិធីដាក់ឱ្យអនុវត្ត និងសិក្ខាសាលាបណ្ដុះបណ្ដាល
ស្ដីពីប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)
សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ពិធីនេះមានគោលបំណង
ដាក់អនុវត្តសាកល្បង និងបណ្ដុះបណ្ដាលការប្រើប្រាស់ប្រព័ន្ធ PMAS
លើមុខងារស្នូលរួមមាន ការរៀបចំផែនការសកម្មភាព,
ការរៀបចំថវិកាសម្រាប់អង្គភាពអនុវត្តនិងការរៀបចំរបាយការណ៍វឌ្ឍនភាពសម្រាប់អង្គភាពរៀបចំរបាយការណ៍តាមដានវឌ្ឍនភាពប្រចាំត្រីមាស
និងប្រចាំឆ្នាំ។
ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ
ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៧៦ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣
នៅបន្ទប់ប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប.
មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប បានរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤
ទូទាំងខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ
អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការដេញថ្លៃភាស៊ីខេត្ត និងការអញ្ជើញចូលរួមពី
លោកប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន២រូប
លោកនាយករដ្ឋបាលខេត្ត សាខាពន្ធដារខេត្ត រតនាគារខេត្ត នាយកទីចាត់ការហិរញ្ញវត្ថុខេត្ត
រដ្ឋបាលក្រុង សហគម៏កោះទន្សាយ រដ្ឋបាលសង្កាត់ព្រៃធំ រដ្ឋបាលសង្កាត់កែប មន្ទីរជំនាញដែលពាក់ពន្ធ
និងអាជីករដែលបានដាក់ពាក្យចូលរួម ដេញថ្លៃ សរុបប្រមាណចំនួន ៤៥ រូប ។
សម្រាប់អាជីវកម្មដែលបានដាក់ឲ្យដេញថ្លៃសម្រាប់ឆ្នាំ២០២៤នោះមានចំនួន៣កន្លែង
ដូចខាងក្រោម៖ ១.ភាស៊ីផ្សារកែប, ២.ភាស៊ីផ្សារសេះស, ៣.ភាស៊ីផែកែបកោះទន្សាយ ។
ការដេញថ្លៃភាស៊ីសម្រាប់អាជីកម្មឆ្នាំ ២០២៤ នេះបានបញ្ចាប់ដោយជោគជ័យ
និងពុំមានការតវ៉ា ពីអាជីករដែលបានដាក់ពាក្យចូលរួមដេញថ្លៃនោះទេ
ជាចុងបញ្ចាប់
ឯកឧត្តមបណ្ឌិតអភិបាលនៃគណៈអភិបាលខេត្ត បានណែនាំឲ្យអាជីករដែលដេញថ្លៃភាស៊ីបានយក ចិត្តទុកដាក់អនុវត្តតាមសៀវភៅបន្ទុក
និងគ្រប់គ្រងសំរាមទៅទីតាំងរបស់ខ្លូនដែលដេញបានឲ្យបានស្អាត សម្រាប់ ទូកទេសចរណ៍ត្រូវបំពាក់អាវពងសុវត្ថភាពថ្មីៗគ្រប់ចំនួន
ទូកត្រូវតែស្អាត ដើម្បីឲ្យភ្ញៀវទេសចរណ៍ដែលមកជិះ ទៅលេងកោះទន្សាយមានសុវត្ថភាព ។
ការដាក់ដេញថ្លៃភាស៊ីបានបញ្ចាប់នៅម៉ោង ១១:៣០នាទី ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៤ ។
ខេត្តកែបនាថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប។
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប លោកអនុប្រធានមន្ទីរ និងមន្រ្តីជំនាញទាំងអស់ បានចូលរួ្មមកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយច្បាប់ស្ដីពីលទ្ធកម្មសាធារណៈនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
នឹងលទ្ធកម្មសាធារណៈថ្មីចំនួន៣ តាមប្រព័ន្ធអនឡាញ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
សិក្ខាសាលានេះរៀបចំផ្ទាល់នៅ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត
ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន លទ្ធកម្មសាធារណៈ
អមដោយថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្ត្រីជំនាញ។
សិក្ខាសាលានេះមានការចូលរួមពីតំណាងគណៈកម្មាធិការលទ្ធកម្ម
អង្គភាពលទ្ធកម្ម នៃក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល
រដ្ឋបាលរាជធានីខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ព្រម ទាំងក្រុមលទ្ធកម្មនៃអង្គភាពថវិកាដែលជាមន្ទីរជំនាញ
សរុបប្រមាណជាង ១.៤០០ នាក់ តាមប្រព័ន្ធអនឡាញ Zoom ។
ខេត្តកែប, ព្រឹកថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.
២៥៦៧ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
តាមរយៈប្រព័ន្ធវីដេអូ Zoom ជាមួយរដ្ឋបាលខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
របៀបវារៈនៃកិច្ចប្រជុំនេះ មានដូចខាងក្រោម៖
១-របាយការណ៍វឌ្ឍនៈភាព នៃការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំ
របស់ក្រសួងអប់រំ យុវជននិងកីឡា។
២-របាយការណ៍វឌ្ឍនៈភាពនៃការរៀបចំនិងការ
អនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។
៣-សេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨។
៤-បញ្ហាផ្សេងៗ ៕
កោះបាលី ឥណ្ឌូណេស៊ី , រសៀល ២៣ វិច្ឆិកា ២០២៣
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប អភិបាលរងខេត្ត លោកប្រធានមន្ទីរ និងមន្រ្តី រាជការ នៃរដ្ឋបាលខេត្តកែប បានអញ្ញើញ អមដំណើរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប ចូលរួមពិធីទទួលគោរមងារជា សមាជិក វិស្វករ កិត្តិយស អាស៊ាន ក្នុងកម្មវិធីសន្និសីទ នៃ អង្គការសហព័ន្ធ វិស្វករ អាស៊ាន លើកទី ៤១ (CAFEO 41) នៅទីក្រុង បាលី ប្រទេស ឥណ្ឌូណេស៊ី ។
ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ៖ លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមវេទិកា ស្ដីពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា លើកទី១ ដើម្បីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវនីតិវិធី សម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ម៉ោង៨:៣០នាទីព្រឹក ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣.
សាលាខេត្តកំពង់ចាម៖ លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្ដ្រី ការិយាល័យទ្រព្យសម្បត្ដិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានចូលរួមកិច្ចប្រជុំស្ដីពីការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋ ក្នុងផែនការសកម្មភាព ឆ្នាំ២០២៣ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អនុប្រធានគណៈកម្មការអន្តរក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ,អមដោយ ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, ឯកឧត្ដម សួន សូផា អគ្គនាយក នៃអគ្គនាយកដ្ឋានសូរិយោដី តំណាងដ៏ខ្ពង់ខ្ពស់របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, និងឯកឧត្ដម លី សារ៉ារិទ្ធិ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម។
គោលបំណងនៃកិច្ចប្រជុំ
១). ពិនិត្យផ្ទៀងផ្ទាត់ចំនួនប័ណ្ណកម្មសិទ្ធិដែលចេញដោយមន្ទីររៀបចំដែនដី
នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត
ជាមួយចំនួនដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យ សម្បត្ដិរដ្ឋ, ២).
ពិភាក្សាអំពីបញ្ហាប្រឈមកន្លងមក ដែលអង្គភាពបានជួបប្រទះក្នុងការធ្វើប័ណ្ណកម្មសិទ្ធិ
ដើម្បីអង្គប្រជុំបូកសរុប និងដាក់ចេញវិធានការដោះស្រាយឱ្យបានឆាប់។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តកំពង់ចាម
រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ នៃខេត្តកំពង់ចាម មន្ទីរ
និងអង្គភាពជំនាញជុំវិញរដ្ឋបាលខេត្តកំពង់ចាម និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រាជធានី-ខេត្ត ។
នាព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣
នៅសណ្ឋាគារ
សុខា ភ្នំពេញ៖ លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្ទីរជំនាញ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយត្រៀមរៀបចំការរៀបចំលទ្ធផលគន្លឹះ
ផែនការសកម្មភាពលម្អិត និងផែនការថវិកា ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) និងឯកឧត្ដម ប៊ូ វង្សសុខា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះ
មានការអញ្ជើញចូលរួមពីតំណាងគ្រប់អគ្គនាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,
ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។
ថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣
--------------
ខេត្តព្រះសីហនុ
៖ លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប អមដោយមន្ដ្រីនៃការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពេីពន្ធ
បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លេីផែនការគោល (Blueprint) ស្ដីពី ការគ្រប់គ្រងទ្រព្យសម្បត្ដិរដ្ឋ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត។
ព្រឹកថ្ងៃទី
ពុធ - ព្រហស្បតិ៍ ៥ - ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៧៦ ត្រូវនឹងថ្ងៃទី ០៤
- ០៥ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ។
លោក
អ៊ឹម បញ្ញារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ រួម
ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលតាម Video Conference.។
ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ០៤ - ០៥ ខែតុលា ឆ្នាំ២០២៣ ។
ដែលមានមន្ទីរអង្គភាពជំនាញ ជុំវិញខេត្តអញ្ជើញចូលរួម សរុបប្រមាណ ៤៥ នាក់។
ព្រឹកថ្ងៃទី
០២ ខែ តុលា ឆ្នាំ ២០២៣ នៅសណ្ឋាគារសុខាខេត្តសៀមរាប,
លោក
កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប និងមន្រ្តីជំនាញបានចូលរួមសិក្ខាសាលា ផ្សព្វផ្សាយស្តីពី
ការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រោម អធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អមដំណើរដោយ ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង ប្រធាននាយកដ្ឋាន
និងមន្ត្រីរាជការជំនាញនៃនាយកដ្ឋាន បុគ្គលិក។ សិក្ខាសាលាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវសមិទ្ធផលនៃការអនវុត្តការងារ
បុគ្គលិក ដែលមានរបៀបវារៈសំខាន់ៗចំនួន០២ គឺ ១.ការផ្សព្វផ្សាយអំពីសារាចរលេខ០០២ សហវ. សរ.អល
ស្តីពីការពង្រឹងការងារគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យា និង ២.ផ្សព្វផ្សាយ
និងដាក់ឱ្យអនុវត្ត ជាផ្លូវការនូវសៀវភៅណែនាំ ស្តីពីនីតិវិធីការងារគ្រប់គ្រងបុគ្គលិកនៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ជូន ដល់ថ្នាក់ដឹកនាំ និង
តំណាងមកពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសរុប ប្រមាណ ៤០០
នាក់។ ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
បានផ្តល់នូវអនុសាសន៍ដ៏មានឧត្តមប្រយោជន៍ជូនដល់មន្ត្រីរាជការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ជាពិសេសដល់មន្ត្រីដែលបានចូលរួមសិក្ខាសាលានៅថ្ងៃនេះ គឺ ១.ត្រូវធ្វើឱ្យមាន នូវឯកសណ្ឋានភាពជាមួយគ្នាពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុទាំងអស់ពាក់ព័ន្ធ ការងារបុគ្គលិក, ២.បន្តអនុវត្តការងារដែលរក្សាដល់សិទ្ធិនិងអត្ថប្រយោជន៍មន្ត្រីរាជការ
និងពង្រឹងការ អនុវត្តការងារដោយផ្អែកតាមអភិក្រម ៤ គឺ រើសត្រូវ, បណ្តុះបណ្តាលត្រូវ,
ប្រើប្រាស់ត្រូវ និង ទុកដាក់ ត្រូវ, ៣.
ធ្វើបច្ចុប្បន្នភាពឯកសារគតិយុត្តដែលមានស្រាប់ និងបន្តប្រមូលធាតុចូលបន្ថែមទៀតដើម្បី
បង្កើតយន្តការថ្មីធ្វើយ៉ាងណាឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឈានមុខគេក្នុងការអនវុត្តនីតិវីធីគ្រប់គ្រងបុគ្គលិក,
និង ជាទីបញ្ចប់ ឯកឧត្តម បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ
និងមន្ត្រីនៃនាយកដ្ឋានបុគ្គលិក បន្តរក្សាការអនុវត្តការងារបុគ្គលិកនេះឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតតាមរយៈការផ្តល់សេវាបុគ្គលិកជូនអង្គភាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋានឱ្យបានទាន់ពេលវេលា
តម្លាភាព គណនេយ្យភាព និងសមធម៌៕
ខេត្តសៀមរាប,នាថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាបញ្ជ្រាប ការយល់ដឹង អំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង វគ្គបណ្ដុះបណ្ដាលស្ដីពី នីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាលក្រុង ស្រុក ។ កម្មវិធី នេះក៏មានកាអញ្ជើញចូលរួម ថ្លែងមតិចាប់អារម្មណ៍ពី ឯកឧត្ដម ហេង ណារ៉េត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់ រឹងទីប្រជុំជន។
សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយថ្ងៃទី១ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាប ការយល់ដឹងអំពីការគ្រប់គ្រងសំរាមសំណល់រឹង ផ្ដោតលើគោលនយោបាយ, លិខិតបទដ្ឋានគតិយុត្ត, តួនាទីភារកិច្ច, គោលការណ៍កំណត់កម្រៃសេវានានា និងការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម ព្រមទាំងការចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាលចំនួន ៤ គឺ រដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលក្រុងព្រះសីហនុ, រដ្ឋបាលក្រុងបាត់ដំបង, និង រដ្ឋបាលក្រុងកំពង់ចាម ។
សិក្ខាសាលានេះមានការចូលរួមពី
ឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញ ដែលជាតំណាងនៃគណៈអភិបាលរាជធានី ខេត្ត ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ
អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
អគ្គនាយកដ្ឋានរតនាគារជាតិ និង
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ព្រមទាំងលោក លោកស្រី
តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគារ និងមន្ទីរបរិស្ថាន រាជធានី ខេត្ត
និងរដ្ឋបាលក្រុង ស្រុកទូទាំង ២៥ រាជធានី ខេត្ត សរុបចំនួនប្រមាណ ៦០៥ នាក់។
ខេត្តកែប, ថ្ងៃសុក្រ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២០៥៧ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣.
នៅសាលប្រជុំតូចរដ្ឋបាលខេត្តកែប ក្រោអធិបតីភាព លោក ប៊ុន យោង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោមពិសិដ្ឋ អភិបាលខេត្តកែប។ រដ្ឋបាលខេត្តកែបបានសហការជាមួយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់(ក.ដ.ទ) បានបើកវគ្គបណ្តុះបណ្តាលចែករំលែកចំណេះដឹងស្តីអំពី"សារព័ត៌មានសន្តិភាព និងក្រមសីលធម៌ក្នុងការចេញផ្សាយព័ត៌មាន" ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ក្នុងការសរសេរព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ជូនដល់មន្ត្រីបង្កោលទទួលបន្ទុកព័ត៌មាន របស់មន្ទីរជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក កងកំលាំងទាំងបីប្រភេទ និងអង្គភាពចំណុះរដ្ឋបាលខេត្ត ។ វគ្គបណ្តុះបណ្តោលមានរយៈពេលមួយថ្ងៃពេញ និងដែលមានការអញ្ចើញចូលរួមសរុបប្រមាណជាង ៥០ នាក់។
ខេត្តកែប, ព្រឹកថ្ងៃព្រហស្បត៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៣
លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតអភិបាលខេត្តកែប បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអគារ ដីជុំវិញអគារ និងអគារបញ្ជររង់ចាំ កំពង់ផែទេសចរណ៍កែប-កោះទន្សាយ និងតំបន់បរិវេណកំពង់ផែ ដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្នើសុំចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិរបស់មន្ទីរដោយយមានការចូលរួម ពីលោកនាយករងរដ្ឋបាល នាយករងទីចាត់ការអន្តរវិស័យសាលាខត្ត លោកប្រធានមន្ទីរ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោកប្រធានមន្ទីររៀប ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងលោកអភិបាលក្រុងកែប៕
ខេត្តកំពត ថ្ងៃស្រុក ២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមកិច្ចប្រជុំស្តីពីគោលការណ៏ការគ្រប់គ្រងសហគមន៍អំបិល។ នៅសាលប្រជុំរដ្ឋបាលខេត្តកំពត និងមានការអញ្ចើញចូលរួមពីមន្ទីរជំនាញ សហគមន៏ផលិតអំបិលកំពត កែប។
ថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ២០២៣ ខេត្តសៀមរាប៖ លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចាត់មន្រ្តីចំនួន ២រូប ជាមន្រ្តីបង្កោល គឺលោក សេន សិទ្ធិថា , លោក អ៊ង បាវ ឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ចំណូលមិនមែនសារពើពន្ធ (NRMIS)។
ព្រឹកថ្ងៃព្រហស្បតិ៍ ១ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣.
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមកិច្ចប្រជុំពិនិត្យសំណើសុំបោះបង្គោលព្រំដីដាក់គ្រឿងចក្រ
ឈូសឆាយពង្រាបដី ដើម្បីសាងសាងពន្ធនាគារខេត្តកែប ស្ថិតនៅសាលប្រជុំមន្ទីរ ដ.ន.ស.ស ខេត្តកែប
ក្រោមការដឹកនាំកិច្ចប្រជុំដោយ លោក ហ៊ួរ មិថុនា
អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត
និងមានការអញ្ជើញ ចូលរួមពីមន្ទីរជំនាញដែលពាក់ព័ន្ធ រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ប្រមាណជា ២០នាក់ ៕
នាព្រឹកថ្ងៃពុធ ៨ រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣
នៅសាលប្រជុំនៅសាលប្រជុំនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អមដំណើរដោយ លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក អៀង ក្អូន ប្រធានសាខាពន្ធដារខេត្ត និងមន្រ្តីជំនាញនៃទីចាត់ការហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងថវិកា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកែប ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តម ទីប្រឹក្សា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នាយករង អមដោយមន្ត្រីជំនាញ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ព្រឹកថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ,លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំ ខែមិថុនា ឆ្នាំ២០២៣ និងបូកសរុបរបាយការណ៏ប្រចាំឆមាសទី១ ឆ្នាំ២០២៣ របស់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត។
នៅព្រឹកថ្ងៃពុធ ១៩កើត ខែទុតិយាសាឍ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣
នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពិនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងចំណូល-ចំណាយថវិកា រដ្ឋបាលខេត្តកែបសម្រាប់ឆ្នាំ២០២៤ ជាមួយអង្គភាពពាក់ព័ន្ធដែលមានចំណូលមិនមែនសារពើពន្ធ ចំនួន ១៨ មន្ទីរ-អង្គភាពមាន៖ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដី, មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ , មន្ទីរមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ , មន្ទីរសារណៈការ និងដឹកជញ្ជូន , មន្ទីរ ទេសចរណ៍ , មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត , មន្ទីរពាណិជ្ជកម្ម , មន្ទីរវប្បធម៌ និងវិចិត្រសីល្បៈ , មន្ទីរព័ត៌មាន , មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ , មន្ទីរបរិស្ថាន , មន្ទីររ៉ែ និងថាមពល , មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានវត្តន៍ , សាខាពន្ធដាខេត្ត , រតនាគាខេត្ត , ទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលខេត្ត , អង្គភាពច្រចេញចូលតែមួយរដ្ឋបាលខេត្ត , និងទីចាត់ការរដ្ឋបាល នៃរដ្ឋបាលខេត្ត។
លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងជួប ពិភាក្សាប្រមូលធាតុចូលបន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីឱ្យរដ្ឋបាលខេត្ត មានមូលដ្ឋានក្នុងការរៀបចំ គម្រោងចំណូល-ចំណាយថវិការដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៤ ដើម្បីត្រៀមឡើងការពារនៅថ្នាក់ជាតិ។ លោកអភិបាលរងខេត្ត បន្តថា តាមរយៈប្រតិទិនប្រជុំពិភាក្សាការពារគម្រោងថវិកា សម្រាប់ឆ្នាំ២០២៤ នេះ ខេត្តកែប និងត្រូវឡើងការពារនៅថ្ងៃខាងមុខនេះ ដូច្នេះសូមអោយគ្រប់អង្គភាពទាំងអស់ ពិភាក្សា លើកឡើង នូវចំណូលថវិកា ទៅតាមជំពូក គណនី អនុគណនី និងចំណាត់ថ្នាក់ចំណូលតាមបណ្តាឆ្នាំ នីមួយៗអោយបានច្បាស់លាល់៕ កិច្ចប្រជុំនេះមានសមាសធាតុចូលរួមកិច្ចប្រជុំចំនួនសរុប ៤៥ នាក់ ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៩កើត ខែទុតិយាសាឍ ឆ្នាំថោះ ព.ស ២៥៧៦ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣
នៅបន្ទប់ប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដាក់ដៅអនុវត្តការងារខែសីហា របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ។ លោកប្រធានមន្ទីរបានលើកឡើងអំពីបញ្ហាប្រឈមនានារបស់មន្ទីរ ដើម្បីឱ្យមន្រ្តីជំនាញទាំងអស់បានដឹងនៅបញ្ហា នឹងសំណូមពរផ្សេងៗ បន្ទាប់មក លោកប្រធានក័បានជំរុញ និងបានស្នើសុំឱ្យមន្ត្រីជំនាញទាំងអស់ខិតខំបំពេញការ ងារឱ្យបានល្អ និងអនុវត្តនៅតួនាទីភារិកិច្ចឱ្យបានត្រឹមត្រូវ ស្របទៅតាមច្បាប់ដែលបានកំណត់ ។ កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពីលោកអនុប្រធាន លោកប្រធានការិយាល័យ លោក-លោកស្រីអនុប្រធានការិយាល័យ មន្រ្តីជំនាញ និងមន្ត្រីជាប់កិច្ច សន្យា សរុបទាំងអស់ចំនួន ២៣ នាក់។
...................................
នាព្រឹក
ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង ថ្ងៃទី១៣
ខែកក្កដា ឆ្នាំ២០២៣
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប៖ លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងនៃគណៈ អភិបាលខេត្ត
តំណាងដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សោម
ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត
និងលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
បានចូលរួមកិច្ចប្រជុំពិភាក្សាការធ្វើបច្ចុប្បន្នភាពគោលដៅសូចនាករពាក់ព័ន្ធនឹងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
ក្នុងផែនការសកម្មភាពលម្អិត របស់ក្រសួង-ស្ថាប័ន ឆ្នាំ២០២៣
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈប្រព័ន្ធវីដេអូ Zoom។
កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់
និងសុរិយោដីខេត្ត, ទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលខេត្ត និងមន្ត្រី
នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
ព្រឹកថ្ងៃទីពុធ
៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃ ០៥ ខែកក្កដា ឆ្នាំ២០២៣
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប.
កិច្ចប្រជុំស្តីពីការផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារបច្ចេកទេសរបស់វិទ្យាស្ថានសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ដែលពាក់ពន្ធនឹងមុខងារភារកិច្ចរបស់មន្ត្រីទទួលបន្ទុកការគ្រប់គ្រង ហិរញ្ញវត្ថុ
សាធារណៈ និង ប្រសិទ្ធភាពនៃការបណ្តុះបណ្តាល។
គោលបំណងនៃការសិក្សាស្រាវជ្រាវ
និងវាយតម្លៃនេះ គឺដើម្បីធ្វើការចងក្រងអំពីមុខងារ តួនាទី ភារកិច្ច
របស់មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ,
និងវាស់វែងអំពី ប្រសិទ្ធភាពនៃការប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការបណ្តុះស្តីពី “នីតិវិធី រៀបចំ និងអនុវត្តថវិកា”
សម្រាប់មន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ របស់ រដ្ឋបាលក្រុង
ស្រុក ខណ្ឌ ក្នុងការលើកម្ពស់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ, ការទទួលបានឱកាសដំឡើង ឋានៈ
តួនាទី ឬការទទួលខុសត្រូវ, និងការចែករំលែកចំណេះដឹង និងបទពិសោធន៍នៅកន្លែងបំពេញ ការងារ
របស់អតីតសិក្ខាកាម។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី
ក្រុមការងារវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត រតនាគារខេត្ត រដ្ឋបាលខេត្តកែប រដ្ឋបាលក្រុង និងរដ្ឋបាលស្រុក ប្រមាណ
២៥ រូប។
ខេត្តកែប, ព្រឹកថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងសហការី បានរៀបចំកិច្ចប្រជុំទទួល គណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដើម្បីសិក្សាអំពីបញ្ហាប្រឈម និងដំដោះស្រាយបញ្ហា ប្រឈមនានាដែលរាំងស្ទះដល់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋក្នុងខេត្តកែប ក្នុងន័យប្រមូលធាតុចូលសម្រាប់ ពិភាក្សាជាមួយគណៈកម្មការអន្តរក្រសួងនាពេលខាងមុខ។
ឆ្លៀតក្នុងឱ្យនេះ ឯកឧត្តម យ៉េត វីណែល ក៏បានពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកែប ផងដែរ។
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប អំពីបញ្ហាប្រឈម និងសំណូមពររបស់មន្ទីរជូន ឯកឧត្តមប្រធានប្រតិភូ និងក្រុមការងារ អ.គ.ហ.។ ស្របពេលនោះដែរ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក៏បានថ្លែងអំណរអរគុណ ឯកឧត្តមប្រធានប្រតិភូ និងថ្នាក់ដឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែយកចិត្តទុកដាក់ ជួយដោះស្រាយបញ្ហាប្រឈមនានា របស់មន្ទីរដែលបានសំណូមពរទៅនាពេលកន្លងមក។ កិច្ចប្រជុំនេះ មានសមាសភាពអ្នកចូលរួមចំនួន ៣០ នាក់ ។
នាព្រឹកថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៣ នៅសណ្ឋាគារនិងរមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជា ប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គ.ប.ទ.) បាន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “នីតិវិធី នៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (State Asset Management-SAM) និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (State Asset Register Management Information System-SARMIS) ដល់គ្រប់អង្គភាពប្រើប្រាស់ថ្នាក់កណ្ដាល និង ថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ”។
សិក្ខាសាលានាថ្ងៃនេះ មានការអញ្ជើញចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ និងជាអនុប្រធាន គ.ប.ទ., ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូល មិនមែនសារពើពន្ធ, តំណាងគ្រប់អង្គភាពប្រើប្រាស់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់កណ្តាលទាំង ២៨ និង ថ្នាក់មូលដ្ឋានទាំង ១០៨ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីពាក់ព័ន្ធ នៃលេខាធិការដ្ឋាន គ.ប.ទ. សរុបប្រមាណ ៣៥០ នាក់ ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំអំពីនីតិវិធី នៃការប្រើប្រាស់ប្រព័ន្ធ SAM ដែលជាប្រព័ន្ធផ្ទៃក្នុងក្រសួង ព្រមទាំងបង្ហាញពីវឌ្ឍនភាព និង ទិសដៅ នៃការប្រើប្រាស់ប្រព័ន្ធ SARMIS ដែលជាប្រព័ន្ធថ្នាក់ជាតិ ជូនសិក្ខាកាមដែលអញ្ជើញមកពីគ្រប់អង្គភាពប្រើប្រាស់ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង អនុលោមភាពនៃច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងការគ្រប់គ្រងដំណើរការនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ សម្រាប់ផ្ទៃក្នុងក្រសួង ។ ជាមួយនេះ, អង្គសិក្ខាសាលា ក៏បានពិភាក្សាអំពីបញ្ហាប្រឈមជុំវិញការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ចម្ងល់នានាទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ SAM តាមរយៈការបកស្រាយបំភ្លឺ ដោយវាគ្មិនមកពីអង្គភាពជំនាញពាក់ព័ន្ធ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ប្រព័ន្ធ SAM និង SARMIS កកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក្នុងគោលបំណងរៀបចំបង្កើតឱ្យមានប្រព័ន្ធកត់ត្រាបឋមសិន ដើម្បីជួយសម្រួលដល់ការកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងកំឡុងពេលដែលយើងត្រូវរង់ចាំការប្រើប្រាស់ប្រព័ន្ធជាលក្ខណៈសកល និង ទម្រង់ស្តង់ដារគណនេយ្យអន្តរជាតិ ដែលមាននៅលើមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្នុងប្រព័ន្ធ FMIS ដែលមុខងារនេះ កំពុងស្ថិតក្នុង ដំណាក់កាលអភិវឌ្ឍ និង កសាងឡើងឱ្យមានភាពប្រទាក់ក្រឡាតាំងពីដំណើរការរៀបចំផែនការថវិកា, ផែនការលទ្ធកម្ម, រហូតដល់ការងារទូទាត់ និង ការធ្វើច្បាប់ទូទាត់ ពោលគឺ មានភាពសុខុដុមនីយកម្ម ទិន្នន័យគ្នារវាង មុខងាររៀបចំផែនការថវិកា, វិភាជន៍ថវិកា, លទ្ធកម្ម, គណនីត្រូវសង, គណនីត្រូវទារ, សៀវភៅធំ, របាយការណ៍ និងការធ្វើសវនកម្មតាមប្រព័ន្ធតែមួយដោយពុំមានការបញ្ចូលទិន្នន័យស្ទួនគ្នា ។
ជាចុងក្រោយ,
ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្ត
និងផ្តល់អនុសាសន៍មួយចំនួនដល់ក្រុម ការងារលេខាធិការដ្ឋាន គ.ប.ទ. និងបណ្តាអង្គភាពប្រើប្រាស់ទាំងអស់ឱ្យបន្តចូលរួមសហការឱ្យបាន
ស្អិតរមួតក្នុងការអនុវត្តប្រព័ន្ធ SAM ព្រមទាំងការងារគ្រប់គ្រង, ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋផ្ទៃក្នុងក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព
ធ្វើយ៉ាងណាសម្រេចឱ្យបានតាមគោលដៅ នៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រកបដោយគុណភាព
និងទាន់ពេល តាមការកំណត់ដោយ លិខិតបទដ្ឋានគតិយុត្ត ៕
ព្រឹកថ្ងៃព្រហស្បតិ៍
១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក
ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពត។
លោក
អ៊ឹម បញ្ញារិទ្ធ អភិបាលរងខេត្តកែប
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ
អភិបាល នៃគណៈអភិបាលខេត្តកែប និងលោក កែវ
ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងមន្ត្រីជំនាញ
បានចូលរួមកិច្ចប្រជុំស្តីពីការណែនាំ និងពង្រឹងការអនុវត្តមុខងារអប់រំដល់រដ្ឋបាលក្រុង
ស្រុក ដោយផ្អែកតាមស្មារតីកិច្ចប្រជុំ គ.ជ.អ.ប បានឯកភាភទៅលើអនុសាសន៍ទាំង៧ចំណុច
ដែលបាន កំណត់ក្នុងរបាយការណ៍សិក្សាវាយតម្លៃនៃការគ្រប់គ្រង ការចាត់ចែង
និងការអនុវត្តមុខងារអប់រំដែល បានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក
ព្រមទាំងបានឯកភាពលើសកម្មភាពជាអាទិភាពនានាសម្រាប់អនុវត្ត អនុសាសន៍ទាំង៧នេះ។ កិច្ចប្រជុំនេះមានការញ្ជើញរដ្ឋបាលខេត្តចំនួន
៥ ចូលរួមមានដូចជា រដ្ឋបាល ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តតាកែវ និងខេត្តកោះកុង
មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទាំង៥ខេត្ត និងមានមន្រ្តីជំនាញ រដ្ឋបាលក្រុង
ស្រុក ខណ្ឌ សរុបប្រមាណជា ៣០០ នាក់។
ខេត្តកែប,ព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤
ខែឧសភា ឆ្នាំ២០២៣ ម៉ោង៩:០០ព្រឹក នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប ។
មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត
បានរៀបចំកិច្ចប្រជុំស្តីពីការសិក្សាពិនិត្យលទ្ធភាពប្រមូលធាតុចូលសម្រាប់ការអនុវត្តប្រព័ន្ធគ្រប់គ្រង់ទិន្នន័យគម្រោងវិនិយោគ
សាធារណៈ PIP-DBMSជាមួយប្រិតភូក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត
សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។ អង្គប្រជុំពិភាក្សានេះមានការអញ្ជីញចូលរួមមានដូចជា
លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សាខាពន្ធដារខេត្ត
នាយកទីចាត់ការហិរញ្ញវត្ថុ ខេត្ត នាយកទីចាត់ការផែនការវិនិយោគខេត្ត
ប្រធានអង្គភាពលទ្ធកម្មខេត្ត និងមន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សរុបប្រមាណ
២០ រូប។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹកនាំគណៈប្រតិភូខេត្តកែប
ចូលរួមជាវាគ្មិនកិត្តិយស ក្នុងសន្និសីទព័ត៌មានស្តីពី’ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ កន្លងមករបស់រដ្ឋបាលខេត្តកែប ”។ ដែលរៀបចំឡើង ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៧រោច
ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៩៖៣០នាទីព្រឹក
នៅទីស្តីការគណៈរដ្ឋមន្ត្រីសាលសេរីភាពជាន់ផ្ទាល់ដី។ សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស
និងបង្ហាញជាសាធារណៈនូវយន្តការការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យ
ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងអនុវត្តន៍ និងសម្រេចបានសមិទ្ធផលជាវិជ្ជមាន ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយថាមពលរបស់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ព្រឹកថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានដឹកនាំកិច្ចប្រជុំការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តី និងមន្រ្តីជាប់កិច្ចសន្យានៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប។
ខេត្តកែប,នាព្រឹកថ្ងៃព្រហស្បតិ៍ ១ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អមដោយថ្នាក់ដឺកនាំខេត្ត
លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី
និងមន្រ្តីរាជការនៃរដ្ឋបាលខេត្តកែប បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ
និងនាំយកគ្រឿង ឧបភោគបរិភោគមានដូចជា អង្ករ ទឹកសុទ្ធ មី និងថវិកាជូនដល់បងប្អូនកម្មករដែលបានខិតខំសម្អាត
ឆ្នេរក្នុងឪកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលបានប្រព្រឹត្តិទៅអស់រយៈពេលបីថ្ងៃក្នុងខេត្តកែប
។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថខេត្តកែប
និងសហការី
សូមគោរពជូនពរ
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប , ឯកឧត្តម សំ
សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប , ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តកែប
និង លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្តកែប ព្រមទាំងក្រុមគ្រួសារ ទទួលបាន នូវសុខភាព
ល្អបរិបូណ៌ ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បី ដឹកនាំ កសាង អភិវឌ្ឍន៍
មាតុភូមិកម្ពុជា ឱ្យបានកាន់តែរីកចម្រើន សូមបួងសួងដល់ទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សា
ឯកឧត្តម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ជាទីស្រលាញ់ទាំងអស់
សូមជួបតែមហាវិបុលសុខ សុភមង្គល និងប្រកបដោយ ពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ
សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ សូមអរគុណ។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី
ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថខេត្តកែប
និងសហការី
សូមគោរពជូនពរ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋាន, ឯកឧត្តមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន,
ឯកឧត្តមអគ្គ នាយករង, ឯកឧត្តមអគ្គលេខាធិការរង, ឯកឧត្តម
លោកជំទាវ និង លោក លោកស្រី ដែលជាថ្នាក់ដឹក នាំទាំងអស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ព្រមទាំង ក្រុមគ្រួសារ ទទួលបាន នូវសុខភាព ល្អបរិបូណ៌ ប្រាជ្ញាវាងវៃ អាយុយឺនយូរ
ដើម្បី ដឹកនាំ កសាង អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ឱ្យបានកាន់តែរីកចម្រើន សូមបួងសួងដល់ទេវតាឆ្នាំថ្មី
តាមបីបាច់ថែរក្សា ឯកឧត្តម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ជាទីស្រលាញ់ទាំងអស់
សូមជួបតែមហាវិបុលសុខ សុភមង្គល និងប្រកបដោយ ពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ
សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ សូមអរគុណ។
ខេត្តកែប,រសៀលថ្ងៃអង្គារ
៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៣
រដ្ឋបាលខេត្តកែប ក្រោមការដឹកនាំដ៍ឆ្លាតវៃរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានខិតខំយកចិត្តទុកដាក់ អភិវឌ្ឍន៍ខេត្ត កែលម្អឆ្នេរលេងទឹក និងសោភ័ណភាពផ្សេងៗទៀតរបស់ខេត្តកែប ឱ្យមានភាពទាក់ទាញ និងងាយស្រួលសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្ត ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ។
ខេត្តកែប,រសៀលថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប បាននិមន្តព្រះសង្ឃសូត្រមន្តបួងសួងសូមសេចក្តីសុខក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលមានការអញ្ជើញចូលរួមពី លោក កែវ ហុង
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និង
សហការីទាំងអស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តទាំងអស់។
ព្រឹកថ្ងៃសុក្រ
១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ
អភិបាលនៃគណៈអភិបាលខេត្តកែប, ឯកឧត្តម សំ សារីន ប្រធានក្រុម ប្រឹក្សាខេត្តកែប
និងលោក លោកស្រី អភិបាលរងខេត្តកែប និងលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
លើរបៀបវារៈ៖
១-សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ឆ្នាំ២០២១-២០៣០។
២-សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ។
៣-សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ។
៤-ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្ដាលអានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព១០០មេហ្គាវ៉ាត់នៅស្រុកថ្មបាំង ខេត្តកោះកុង ផ្គួបគ្នា។
៥-គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព
១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព
៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព
៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និង អានុភាព ៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង។
៦-បញ្ហាផ្សេងៗសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី
ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង
ស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាង រាជ រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕
សៀលថ្ងៃព្រហស្បតិ៍
៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣
ឯកឧត្តមបណ្ឌិត
សោម ពិសិដ្ឋ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកែប
និង លោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ អនុប្រធានកិត្តិយសសាខាខេត្តកែប បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ
និងនាំយកអំណោយ និងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនស្រ្តីមានផ្ទៃពោះនៅទូទាំងឃុំពងទឹក ស្រុកដំណាក់ចង្អើរ
ខេត្តកែប ។
ខេត្តកែប,នាព្រឹកថ្ងៃសុក្រ
ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប បានសហការជាមួយអគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ
និងបញ្ចាំ
និងរដ្ឋបាលខេត្តកែបបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ
និងប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន, ក្រោមអធិបតីភាព
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង ឯកឧត្តម ជូ
វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។
កិច្ចប្រជុំមានគោលបំណងផ្សព្វផ្សាយទៅលើប្រកាសលេខៈ០៨៩ សហវ-ប្រក
ស្តីពីការគ្រប់គ្រង់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ ២.ប្រកាសលេខៈ០៣០ សហវ-ប្រក
ស្តីពីការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន។
ដែលមានការអញ្ជើញចូលរួមពីបណ្តាលមន្ទីរជំនាញ ជុំវិញខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ
កងកំលាំងទាំង៣ប្រភេទ សរុបប្រមាណ ៩៥ នាក់។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៩រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣
ខេត្តកែបបានប្ររព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា
លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ" ក្រោមអធិបតីភាព
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពី
ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត លោក លោកស្រី
ប្រធានមន្ទីរជុំវិញខេត្ត និងកងកំលាំងទាំងបីប្រភេទ៕
នាព្រឹកថ្ងៃអង្គារ ៨រោច ខែផល្គុន
ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣
នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមប្រជុំជាមួយ ឯកឧត្តមអគ្គលេខា ធិការ
នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ(ក.គ.ម) បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិនិត្យពិភាក្សាអំពីនីតិវិធីបច្ចេកទេសក្នុងការរៀបចំគម្រោងចំណូលមិនមែនសារពើពន្ធ
និងរបាយការណ៍អនុវត្តចំណូលមិនមែនសារពើពន្ធរបស់អង្គភាពអនុវត្តចំណូលមិនមែនសារពើពន្ធទាំងទិដ្ឋភាពហិរញ្ញវត្ថុ
និងទិដ្ឋ ភាពសមិទ្ធកម្មប្រចាំឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ
និងមន្ត្រីជំនាញក្រុមការងារតំណាងអង្គភាពពាក់ព័ន្ធនៅថ្នាក់កណ្ដាល
និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ទាំង២៥។
កិច្ចប្រជុំនេះមានគោលបំណងជួបពិភាក្សាប្រមូលធាតុចូលបន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធដើម្បី
ក.គ.ម មានមូលដ្ឋានគ្រប់គ្រាន់ក្នុងការបូកសរុបគម្រោងចំណូលមិនមែនសារពើពន្ធប្រចាំឆ្នាំ
និងរបាយការណ៍ស្ដីពីការអនុវត្តចំណូលមិនមែនសារពើពន្ធ ប្រចាំខែត្រីមាស ឆមាស ៩ខែ
និងប្រចាំឆ្នាំ របស់អង្គភាពអនុវត្តចំណូលមិនមែនសារពើពន្ធនៅថ្នាក់កណ្ដាល
និងថ្នាក់មូលដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អបអរសាទរខេត្តកែប
ទទួលបានពានរង្វាន់ជ័យលាភី ក្នុងការប្រកួតកីឡាប៊ូល និងប៉េតង់(វ័យចាស់)
ពានរង្វាន់ក្លឹបសន្តិភាព ៕ រាជធានីភ្នំពេញ,
០៥ មីនា ២០២៣ នៅទីតាំងវិទ្យាល័យ ព្រះសុីសុវត្តិ រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃចន្ទ
១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣
ភ្នំពេញ៖
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប
និងមន្ដ្រីចំនួន ២រូប បានចូលរួមកិច្ចប្រជុំដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម
យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាលហិរញ្ញវត្ថុ
និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់
និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ស្តីពីការអនុវត្តផែនការសកម្មភាពរបស់មន្ទីរ
សហវ. រាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កិច្ចប្រជុំនេះមានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១
ក្នុងន័យជំរុញ និងដោះស្រាយបញ្ហាប្រឈម ដើម្បីធានាឱ្យការអនុវត្តសម្រេចបានតាមគោលដៅ ដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មរវាង
អ.គ.ហ. និងមន្ទីរ សហវ. ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣
ខែមករា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីវឌ្ឍនភាព, បញ្ហាប្រឈម
និងជំហានការងារបន្ទាប់ ពាក់ព័ន្ធនឹងការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ, ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការប្រើប្រាស់គេហទំព័រ
និងការបញ្ចប់រៀបចំរបាយការណ៍វិភាគ SWOT រាជធានី-ខេត្តក្នុងឆ្នាំ២០២៣នេះ។
កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រីប្រធាន, អនុប្រធាន
និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ទាំង ២៥ រាជធានី ខេត្ត។
មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប ថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ព្រឹក លោក កែវ ហុង
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងមន្ត្រីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តផែនការសកម្មភាពបច្ចុប្បន្នកម្មឆ្នាំ២០២២-២០២៥
តាមប្រព័ន្ធវីដេអូ (Zoom Meeting) ដែលរៀបចំដោយ អគ្គលេខាធិកាដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ) សិក្ខាសាលានេះមានរយៈពេល១ថ្ងៃពេញ ដែលផ្សព្វ ផ្សាយពីខ្លឹមសារផែនការសកម្មភាពបច្ចុប្បន្នកម្ម
ឆ្នាំ២០២២-២០២៥ សម្រាប់ “ ១.យុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈឆ្នាំ២០១៩-២០២៥,
២.យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥,
និង ៣.យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥”
ដើម្បីបញ្ជ្រាបការយល់ដឹង និងបង្កើនប្រសិទ្ធ ភាពនៃការអនុវត្តផែនការសកម្មភាព
ជូនដល់មន្ទីរជំនាញជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ដោយមានការអញ្ជើញចូលរួមពីមន្ទីរជំនាញជុំវិញខេត្ត
សាខាពន្ធដារខេត្ត រតនាគារខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបចំនួនប្រមាណ ៥០ រូប។
នាព្រឹកថ្ងៃសុក្រ ៥រោច ខែមាឃ
ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៨:៣០
នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំតារាងកើនឡើង
និង ថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២
តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យ
បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជូនមន្ទីរជំនាញ
អង្គភាពជំនាញ និងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃរដ្ឋបាលខេត្តកែប ក្រោមអធិបតីភាព
ឯកឧត្តម អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប និង លោក កែវ ហុង
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ទីរជំនាញ អង្គភាពជំនាញ រដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ
សង្កាត់នៃរដ្ឋបាលខេត្តសរុបចំនួនប្រមាណ ៧៥ រូប។
នាព្រឹកថ្ងៃពុធ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨
ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប កិច្ចប្រជុំស្តីពីការត្រួតពិនិត្យការអនុវត្តខ្លឹមសារសៀវភៅបន្ទុក
និងកិច្ចសន្យាវិនិយោគទូទាំងខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម
បញ្ញារិទ្ធិ អភិបាលរងខេត្តកែប និងលោក កែវ ហុង
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប ។ កិច្ចប្រជុំមានរបៀបវីរៈដូចាជា៖
ទី១.ប្រគល់សៀវភៅបន្ទុកភាស៊ីគ្រប់ប្រភេទសម្រាប់អាជីវកម្មឆ្នាំ២០២៣ និងណែនាំពីកាតព្វកិច្ចដែលត្រូវអនុវត្ត,
ទី២.ពិនិត្យកិច្ចសន្យា និងសៀវភៅបន្ទុកទីតាំងភាស៊ី ផ្សារដំណាក់ចង្អើរ, ផ្សាររាត្រី,
ផ្សារក្តាម, រម្មណីដ្ឋាន រ៉តុង, ចំណតជលយានផែសេះស, ចំណតរថយន្ត និងអនាម័យក្រុងកែប,
ចំណតជលយានទេសចរណ៏ និងអនាម័យឆ្នេរចាក់ខ្សាច់ថ្មី និងមណ្ឌលកំសាន្តខ្សែរ៉ក ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ និងអាជីករដេញថ្លៃភាស៊ីឆ្នាំ២០២៣
និងក្រុមហ៊ុនវិនិយាគទីតាំងភាស៊ីទូលទាំងខេត្តសរុបចំនួនប្រមាណ ២៥ រូប។