នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត
ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣
------------------------
នៅសណ្ឋាគារ ហ្គាឌិនស៊ីធី, លោក សេន សិទ្ធិថា មន្ដ្រីនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ក្រសួង ស្ថាប័ន ក្រោម អធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ. តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃ កសហវ. និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រុមការងារកែទម្រង់កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង-ស្ថាប័ន, អគ្គនាយកដ្ឋានក្រោមឱវាទ កសហវ. និង លោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត សរុបប្រមាណ ២៣០ នាក់។
នាព្រឹកថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៧៧ ត្រូវនឹងថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០២៣, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ.
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation - SBF)ដឹកនាំដោយលោក Gary Lim, ប្រធានប្រចាំប្រទេស អមដោយសមាជិកប្រតិភូ មកពីបណ្តាក្រុមហ៊ុននានា ចំនួន ២៣ រូបទៀត ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់អំពីសក្តា នុពលទីផ្សារ និងការវិនិយោគ ពិសេស ស្វែងរកកិច្ចសហប្រតិបត្តិការ និង កាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។
កាលពីវេលាម៉ោង៩
ព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,
សេចក្តីប្រកាសព័ត៌មានស្តីពី ពិធីដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ចីអាជីកម្មតាមថ្នាលបច្ចេកវិទ្យា ព័ត៌មាន ដំណាក់កាលទី៣ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការ ចូលរួមយ៉ាងច្រើនកុះករពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសមាគម និងដៃគូអភិវឌ្ឍន៍។
ថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២៣, លោក សេន
សិទ្ធិថា អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ តំណាងលោក
កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមដំណើរទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុងនៃព្រះរាជាណាចក្រកម្ពុជា
និងខេត្តត្រាតនៃព្រះរាជាណាចក្រថៃ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ)។
ដំណើរទស្សនកិច្ចនេះដឹកនាំដោយ ឯកឧត្ដម
យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.)
និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម
រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ
អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី
ប្រធានផ្នែក រដ្ឋបាលហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ
មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. ព្រមទាំង មានការចូលរួមពី ឯកឧត្តម
លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុង
និងរដ្ឋបាលខេត្តត្រាត។ គោលបំណងនៃទស្សនកិច្ចសិក្សា ដើម្បីសិក្សាស្វែងយល់ពីការគ្រប់គ្រងហិរញ្ញវត្ថុ
សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក្នុងខេត្តកោះកុង
នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តត្រាត នៃព្រះរាជាណាចក្រថៃ។
ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានពិភាក្សាអំពី៖
១).របាយការណ៍វិភាគ ភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាមកំហែង
(SWOT)នៃខេត្តកោះកុង ដែលរៀបចំដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។
២).បង្ហាញស្ដីពីសក្កានុពលនៃការអភិវឌ្ឍខេត្តកោះកុង
ដែលរៀបចំដោយរដ្ឋបាលខេត្តកោះកុង។
៣).ធ្វើដំណើរទៅកាន់រោងចក្រចំនួន០២ គឺរោងចក្រ HANA Microelectronic
និងរោងចក្រកាត់ដេរសំលៀកបំពាក់ KNN ព្រមទាំងបានជួបពិភាក្សាជាមួយតំណាងគ្រប់គ្រងតំបន់អភិឌ្ឍន៍សេដ្ឋកិច្ចពិសេសដើម្បី
សិក្សា និងស្វែងយល់អំពីការអភិឌ្ឍ និងបញ្ហាប្រឈម ក្នុងតំបន់សេដ្ឋកិច្ចនេះ ។
៤).ធ្វើដំណើរទៅកាន់ខេត្តត្រាតនៃព្រះរាជាណាចក្រថៃ
ដើម្បីចែករំលែកអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ព្រះរាជាណាចក្រកម្ពុជា។
៥).បង្ហាញស្ដីពីសក្កានុពលនៃការអភិវឌ្ឍរបស់ខេត្តត្រាត នៃព្រះរាជាណាចក្រថៃ
ដែលរៀបចំដោយរដ្ឋបាល ខេត្តត្រាត។
៦).ទស្សនាសារមន្ទីរត្រាត ស្វែងយល់ពីរបៀបរស់នៅរបស់ប្រជាជនខេត្តត្រាត
ជាមួយនឹងទីតាំងប្រវត្តិសាស្រ្ដ និងការទាក់ទាញទេសចរណ៍។
៧).ទស្សនាសាលារាជរុណ នៅស្រុកខងយ៉ៃ ស្វែងយល់ពីតំបន់ការរៀបចំ
ចងក្រងឯកសារដើម្បី រក្សាទុកជា ប្រវត្ដិសាស្ដ្រ និងការទាក់ទាញទេសចរណ៍។
៨).ទស្សនាកំពង់ផែពហុបំណង ខ្លងយ៉ៃ ដើម្បីសិក្សាស្វែងយល់អំពីគោលបំណង
និងផែនការអភិវឌ្ឍន៍ ទេសចរណ៍ផ្លូវទឹក និងទំនងទេសចរណ៍។
រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្គវត្ថុខេត្តកែប រួមជាមួយមន្ត្រីជំនាញបានចូលរួមសិក្ខាសាលាស្តីពីការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្តីពីការធ្វើប័ណ្ណ កម្មសិទ្ធិដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយមានការចូលរួមដឹកនាំការពិភាក្សា ដោយឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារ ពើពន្ធ និងឯកឧត្តម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង (១)បង្កើនការយល់ដឹងអំពីនីតិវិធីនៃការធ្វើប័ណ្ណ កម្មសិទ្ធិ នីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និង នីតិវិធីនៃការស្នើសុំជំរះទ្រព្យសម្បត្តិ រដ្ឋពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (២)ជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលស្ថិតក្រោមការកាន់កាប់ ដោយក្រសួង-ស្ថាប័នថ្នាក់កណ្ដាល និងជំរុញឱ្យមន្ទីរជំនាញតាមរាជធានី-ខេត្តដាក់ពាក្យស្នើសុំធ្វើប័ណ្ណ កម្មសិទ្ធិ និង (៣) ពិគ្រោះយោបល់លើបញ្ហាប្រឈមនៃការធ្វើប័ណ្ណកម្មសិទ្ធិកន្លងមកដើម្បីសម្រប សម្រួល និងគាំទ្រដល់ការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត ពាក់ព័ន្ធនឹងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលជាសូចនាករក្នុងផែនការសកម្មភាពរួមនៃ កម្មវិធីកែទម្រង់ការគ្រង់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ដែល ត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង
និងមន្ត្រីជំនាញទទួលបន្ទុកការ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
ដែលជាតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឯកឧត្តម លោក លោកស្រី
ក្រុមការងារគណៈកម្មការអន្តក្រសួងរវាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង តំណាងអគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
និងចំណូលមិនមែនសារ ពើពន្ធ អគ្គនាយកដ្ឋានថវិកា
អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ
និងលោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីររៀបចំដែនដី
នគរូបនីយកម្ម សំណង់ និងសុរិយោដី ទាំង ២៥ រាជធានី ខេត្ត។
អត្តបទ GSC
********
រាជធានីភ្នំពេញនាព្រឹកថ្ងៃពុធ
១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣,
ឯកឧត្តម អ៊ឹម បញ្ញារឹទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប, លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងមន្រ្តីជំនាញ បាន ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការ គំរាម (SWOT) នៃរាជធានី-ខេត្ត ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) អមដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង អ.គ.ហ., ឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យ និងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានថ្លែង សុន្ទរកថាបើកសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្ដីព្រាង របាយការណ៍វិភាគចំណុចខ្លាំង ចំណុច ខ្សោយ កាលានុវត្តភាព និងការ គំរាម (SWOT) នៃរាជធានី-ខេត្ត។
សិក្ខាសាលានេះត្រូវបានរៀបចំក្នុងគោលបំណងពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាពទិន្នន័យ ព្រមទាំងធ្វើ សុពលភាព និងកែសម្រួលបន្ថែមលើការវិភាគអំពីចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការ គំរាមចំពោះរាជធានី-ខេត្ត ជាពិសេស ពិភាក្សាអំពីវិធានការ និងផែនការសកម្មភាពក្នុងការជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយប្រើប្រាស់វិធីសាស្ត្រវិភាគ (SWOT)ខ្វែង។
សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង ដែលជាតំណាងអភិបាលនៃគណៈ អភិបាលរាជធានី-ខេត្ត, លោក លោកស្រី ជាតំណាងអគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋាន ហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងផែនការ និងវិទ្យាស្ថានជាតិ ស្ថិតិ ព្រមទាំង លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ទាំង ២៥ រាជធានី ខេត្ត។
សូមគូសបញ្ជាក់ថា
ការរៀបចំរបាយការណ៍វិភាគ (SWOT) រាជធានី-ខេត្តនេះ
គឺជាសូចនាកគន្លឹះរបស់ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដែលត្រូវអនុវត្តឱ្យសម្រេចបានតាមគោលដៅក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្ម ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
នាថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣, វេលាម៉ោង៨ ព្រឹក, នៅសណ្ឋាគារសុខាភ្នំពេញ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ “គណនេយ្យភាពសមិទ្ធកម្ម”។ ពិធីប្រកាសដាក់ឱ្យអនុវត្តនេះ មានការអញ្ជើញចូលរួមពីសំណាក់ សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងដៃគូអភិវឌ្ឍន៍, ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួង-ស្ថាប័ន, ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។
នាព្រឹកថ្ងៃព្រហស្បត៍ ទី២៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០
នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៣
សហវ. ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការ អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣
ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប និងលោក កែវ
ហុង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប និងប្រតិភូតំណាងអគ្គនាយកដ្ឋានថវិកនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងក្នុងបរិការណ៏ដែលសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ
និងត្រឡាប់ទៅរកភាពប្រកតី បន្ទាប់ពីរាជរដ្ឋាភិបាល, ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់របស់
សម្តេចតេជោនាយករដ្ឋមន្រ្តី, ទទួលបានជោគជ័យត្រចះត្រចង់ក្នុងការប្រយុទ្ធនឹងការរីករាលនៃជំងឺកូវិដ-១៩
និងក្នុងការគ្រប់គ្រងផលប៉ះពាល់ពីវិបត្តិជំងឺនេះបានយ៉ាតល្អ,
ទាំងការពារសុខភាពសាធារណៈ, ការរក្សាលំនឹង សង្គម-សេដ្ឋកិច្ច
និងការធានាទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
ដែលអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសឡើងវិញចាប់ពីខែវិចិ្ឆកា ឆ្នាំ២០២១ និងបានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក
ចាប់ផ្តើមវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ ដូច្នេះដើម្បីឱ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣
មានដំណើរការប្រកបដោយ ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសម្រេចបានតាមគោលដៅ
និងទាន់ពេលវេលារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែបបានប្រជុំផ្សព្វផ្សាយសារាចរណែនាំនេះដែលមានការអញ្ជើញចូលរួមពី,មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត,សាខាពន្ធដារខេត្ត,រតនាគារខេត្ត,និងមន្ទីរជំនាញជុំវិញខេត្ត
សុរបចំនួនប្រមាណ ៦០ រូប។
នាព្រឹកថ្ងៃព្រហស្បត៍ ទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប
បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ. ចុះថ្ងៃទី ៣០ ខែធ្នូ
ឆ្នាំ២០២២ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣
របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម បញ្ញារិទ្ធិ
អភិបាលរងខេត្តកែប និងលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប
ដើម្បីឱ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣
មានដំណើរការប្រកបដោយ ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសម្រេចបានតាមគោលដៅ និងទាន់ពេលវេលារបស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ។
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំនេះមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រព័ន្ធ
ZOOM , មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត,នាយកទីចាត់ការហិរញ្ញវត្ថុខេត្ត,រដ្ឋបាលក្រុង,រដ្ឋបាលស្រុក,សាខាពន្ធដារខេត្ត,រតនាគារខេត្ត,អង្គភាពលទ្ធកម្មខេត្ត,មន្ទីរសុខាភិបាលខេត្ត
និងរដ្ឋបាលឃុំ សង្កាត់ ទាំងប្រាំ សុរបចំនួនប្រមាណ ៦០ រូប។
នាព្រឹកថ្ងៃទី៩ ខែមករា
ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែបបានចូលរួមកិច្ចប្រជុំជាមួយ
ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារសិក្សា និងវាយតម្លៃ
អំពីមុខងារភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យពិភាក្សាអំពីការរៀបចំផែនការអនុវត្តការងារបន្ត
ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក
លោកស្រី ដែលជាសមាជិកក្រុមការងារ តំណាងអង្គភាពថ្នាក់កណ្ដាលពាក់ព័ន្ធក្រោមឱវាទក្រសួង
និងលោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត។
នាថ្ងៃអង្គារ ១២កើត ខែបុស្ស
ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០
នាទីព្រឹក, នៅសណ្ឋាគារហ្គាឌិន ស៊ីធី,
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែបបានដឹកនាំមន្រ្តីជំនាញចូលរួមប្រជុំជាមួយ
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) ដឹកនាំ ដោយឯកឧត្តម យ៉េត វីណែល
អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃ
អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ
នៃ អ.គ.ហ., អមដោយ ឯកឧត្តម អ៊ុ យុទ្ធី
ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យ និងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និង មន្ត្រីជំនាញ នៃ អ.គ.ហ.
បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង
របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២២
នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទ កសហវ. ក្រសួង ស្ថាប័ន
និងមន្ទីរសហវ. រាជធានី ខេត្ត។
នារសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ២:០០ នាទី, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ លោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូអនឡាញ ស្តីពី “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ- ការកែលម្អការរៀបចំផែនការថវិកាសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក” ដោយមានការចូលរួមជាវាគ្មិនពីលោកសាស្ត្រាចារ្យ Shandre M. Thangavelu មកពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី, ទីប្រឹក្សា អ.គ.ហ., មន្ត្រីជំនាញជាន់ខ្ពស់ នៃ អ.គ.ហ., និងតំណាងមន្ទីរ សហវ. ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមជាសិក្ខាកាមពីអង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី ខេត្ត និងក្រសួង ស្ថាប័ន ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីទ្រឹស្តី, វិធីសាស្រ្ត និងការអនុវត្តរបស់បណ្តាប្រទេសជាគំរូមួយចំនួន ក្នុងការរៀបចំផែនការថវិកា សម្រាប់ជំរុញការលូតលាស់សេដ្ឋកិច្ចក្នុងស្រុក និងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ។
On Friday, 24th December 2021, at 2:00 pm, H.E. Yeth Vinel, Under-Secretary of State of the Ministry of Economy and Finance (MEF) and the Deputy Secretary-General of General Secretariat of PFM Reform Steering Committee (GSC), representative of H.E. Ros Seilava, Secretary of State of the MEF and the Secretary-General of GSC, accompanied by Mr. Um Youthy, Head of Admin, Finance and M&E Division, senior specialists and specialists of GSC, led a virtual workshop on “Budget-Policy Linkage: Improve Budget Planning to Support Domestic Economic Development” with the participations as the speakers from Professor Shandre M. Thangavelu from University of Adelaide, Australia, GSC advisors, GSC senior specialists and specialists, and representatives of Preah Sihanouk Provincial Department of Economy and Finance. This workshop is intended to raise awareness of theory, methodology, and good practice of some countries in budget formulation to support domestic economic development and to promote public service delivery and with the participation of entities under MEF, capital/provincial departments of economy and finance and line ministries.
រូបភាពខ្លះៗដែលផ្ដិតចេញពីពិធីដាក់ដំណើរការជាផ្លូវការនូវ «កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា» ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Some snapshots in the official launch of “Startup Cambodia” National Program that was held on December 8, 2021 and presided over by His Excellency Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance.
កម្មវិធីថ្នាក់ជាតិនេះ សម្របសម្រួលដោយ / Startup Cambodia national program is coordinated by: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance, Techo Startup Center និង សហគ្រិនខ្មែរ Khmer Enterprise
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា, នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។