ខេត្តកែប៖ ពេលរសៀលថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥
លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការគ្រប់គ្រងចំណតជលយានកោះទន្សាយ នៅសាលប្រជុំតូចសាលាខេត្តកែប ។ កិច្ចប្រជុំនេះមានការអញ្ជើញចូល លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរសាធារណៈការខេត្ត លោកអភិបាលរងក្រុងកែប អាជីវកដែលដេញថ្លៃភាស៊ីឆ្នាំ២០២៥ និងអង្គភាពដែលពាក់ព័ន្ធ ។