លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមពិធីសន្និបាតបូកសរុបលទ្ធផលការងារអនុវត្តប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកែប ដែលមានរយៈពេលថ្ងៃពេញ ក្នុងពិធីបើកសន្និបាតបូលសរុបលទ្ធផលការងារអនុវត្តក្នុងឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប និងមានការអញ្ជើញចូលរួមពី កងកំលាំងទាំងបីប្រភេទ មន្ទីរ-អង្គភាពជុំវិញ្ញខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ។