ថ្ងៃសុក្រ ៦រោច ខែចេត្រ
ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប ៖ លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
បានដឹកនាំមន្រ្តីរាជការទាំងអស់នៃមន្ទីរ ប្រជុំជាមួយនាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ដឹកនាំដោយលោក ស៊ូ ស៊ីផាណ្ណូ អនុប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើការអនុវត្តន៍និតិវិធីគ្រប់គ្រងបុគ្គលិក និងប្រមូលធាតុចូលដើម្បីរៀបចំប្រព័ន្ធវាយតម្លៃសមិទ្ធកម្មបុគ្គលិក
មន្ត្រីរាជការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។