ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការធ្វើបច្ចុប្បន្នភាពកិច្ចសន្យាជួលទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាព លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ៕ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី រដ្ឋបាលក្រុង មន្ទីរជំនាញពាក់ព័ន្ធ និងអាជីករដែលបានទទួលកិច្ចសន្យាជួលទ្រព្យសម្បត្តិរដ្ឋ ។