ខេត្តកែប,ព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានរៀបចំផ្សព្វផ្សាយសារាចរណែនាំលេខៈ០១៨ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក កែង ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណងផ្សព្វផ្សយច្បាប់ស្តីពីការអនុវត្ត ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យបានទាន់ពេលវេលា ត្រឹមត្រូវតាមច្បាប់ថវិកាឆ្នាំ២០២៥។ និងមានការអញ្ជើញចូលរួមពីតំណាង រតនាគារខេត្ត សាខាពន្ធដារខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរសុខាភិបាលខេត្ត នាយកទីចាត់ការហិរញ្ញវត្ថុខេត្ត និងរដ្ឋបាលឃុំ សង្កាត់ នៃរដ្ឋបាលខេត្តកែប សរុបប្រមាណ ៣៥នាក់ ។