ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
ខេត្តកែប ៖ លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែមីនា និងលើកទិសដៅអនុវត្តខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។ លោកប្រធានមន្ទីរបានណែនាំឲ្យមន្រ្តីជំនាញទាំងអស់ត្រូវ យកចិត្តទុកដាក់ និងខិតខំបំពេញតួនាទីភារិកិច្ចតាមការិយាល័យនីមួយៗ ជាពិសេស ត្រូវជំរុញតាមមន្ទីរជំនាញជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនទាន់បានរៀបចំអាណត្តិនិងឯកសារសម្រាប់បើកផ្តល់បៀវត្សខែមេសា ត្រូវរៀបចំបោះផ្សាយអាណត្តិបើកប្រាក់បៀវត្សប្រចាំខែមេសា មកមន្ទីរសេដ្ឋកិច្ច ឲ្យបានក្នុងសប្តាហ៍ទី១ នៃខែមេសា ឆ្នាំ២០២៥ ។ កិច្ចប្រជុំមានការអញ្ជើញចូលរួម ពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តី និងមន្រ្តីជាប់កិច្ចសន្យា ។